មហាសង្ក្រាន្តឆ្នាំថោះ និង ទំនៀមទម្លាប់ពីធីបុណ្យចូលឆ្នាំខ្មែរ

Vachana-Website-News-Entertainment-5

បុណ្យចូលឆ្នាំខ្មែរ ជា​បុណ្យ​ប្រពៃណី​ជាតិ ដែល​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។  ពិធី​បុណ្យ​ចូល​ឆ្នាំ​ ប្រព្រឹត្ដ​ទៅ​ ៣ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ១៣, ១៤, ១៥ ខែ មេសា ព្រោះ​ជា​រដូវ​កាល​ដែល​ប្រជាជន​ខ្មែរ​មាន​ពេល​ទំនេរ​ពី​ការ​ប្រមូល​ផល​ស្រូវ​ និង ដំណាំ​កសិកម្ម​ផ្សេងៗ ។

មហាសង្ក្រានឆ្នាំថោះ បញ្ចសក័ ព.ស ២៥៦៧ គ.ស ២០២៣ ម.ស ១៩៤៥ ចុ.ស ១៣៨៥ សុភមសិតុ វរមគលី ចិយាតិរិ ព្រះពុទ្ធសករាជ ព្រះសាសនា អតិកតា កន្លងទៅហើយបាន ២៥៦៦ ត្រឹមថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ លុះដល់ថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចសក័ តទៅ ពុទ្ធសករាជ ២៥៦៧ នឹងគណនាឆ្នាំថោះឥឡូវនេះ៖

ទំនៀមចូលឆ្នាំខ្មែរ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វារៈវ៍នបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​វិរៈឡើងស័ក ។ សង្រ្កាន្តចូលនៅថ្ងៃសុក្រ ៩រោចខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២៣ វេលាម៉ោង១៦.០០នាទី ត្រូវនឹងវេលាម៉ោង៤រសៀល ពេលនោះព្រះអាទិត្យចេញពីមេណរាសីទៅឋិតនៅឯ មេសរាសីតាមផ្លូវ គោវិថីគឺផ្លូវកណ្ដាល មានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅចតុមហារជ្ជកាល ទ្រង់អម្ពរពណ៌សេត ពណ៌ស លម្អនៅព្រះកាណ៌សៀតចង្កុលនី គ្រឿងប្រដាប់បុស្សរាគម័ ភក្សាហារទ្រង់ចេកណាំវ៉ា ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រហស្តឆ្វេងទ្រង់ពិណ្យ អង្គុយព័ទ្ធឆៀងបើកព្រះនេត្រលើខ្នងមហិស្សាជាពាហនៈ ទើបនាំអស់ទេវបុត្រទេវធីតាទាំង១សែនកោដិហោះទៅកាន់គុហារកែវធម្មាលីនាទីភ្នំកិលេសខេត្តហេមពាន ជាទីតម្កល់ទុកនូវព្រះសិរិសារបស់កបិលមហាព្រហ្មដែលតម្កល់លើពានមាសនាំដង្ហែប្រទស្សិណភ្នំព្រះសុមេររាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទីទើបនាំយកទៅតម្កល់កន្លែងដើមវិញ។

មុន​ពេល​ប្រារព្ធ ពិធី​បុណ្យ​ចូល​ឆ្នាំ ១ ឬ ២ ថ្ងៃ ប្រជាជន​ខ្មែរ​តែង​តែ​នាំ​គ្នា សំអាត តុបតែងផ្ទះសម្បែង និង រៀបចំ​គ្រឿង​សម្ភារៈ​​ផ្សេងៗ ដើម្បី​ត្រៀម​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។ នៅ​ពេល​ចូល​ដល់​ថ្ងៃ​ទី ១ នៃ​ថ្ងៃ​បុណ្យ​ចូល ឆ្នាំ​ខ្មែរ ដែល​ក្នុង​ប្រពៃណី​ខ្មែរ​តែង​ហៅ​ថ្ងៃ​នោះ​ថា​ជា ថ្ងៃ​មហាសង្រ្កាន្ត។ នៅ​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​​ដែល​កាន់​ជំនឿ​តាម​ព្រះ​ពុទ្ធសាសនា បាន​រៀបចំ​កន្លែង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​​មាន​គ្រឿង​រណ្ដាប់​ផ្សេង​ៗ និង មាន​តុបតែង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​​តាម​ផ្ទះ​របស់​ពួក​គេ​ ។ ​គ្រឿង​រណ្ដាប់ មានដូច​ជា ៖ ទឹក​ផ្ដិល​អប់​ដោយ​ផ្កា, ទៀន ៥, ​ ធូប ៥, ផ្កា​ភ្ញី, ភេសជ្ជៈ, និង នំចំណី, ផ្លែឈើជាច្រើន ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តា​នោះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗផងដែរ​។ ។ល ។ បន្ទាប់មក ពួក​គេ​នឹង​ធ្វើ​ការ​សែន​ព្រេន ដោយ​មាន​អុជ​ធូប និង ទៀន តាម​​គេហដ្ឋាន​​របស់​ខ្លួន ។ នៅ​ពេល​ដល់​​កំណត់​ថា​​ទេវតា​ឆ្នាំ​ថ្មី យាង​ចុះ​មក​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្ដី ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​សេចក្ដី​សុខ​ពេញ​មួយ​ឆ្នាំ ។ នៅ​ពេល​ចូល​ថ្ងៃទី​​ ២ នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គេ​ហៅ​ថ្ងៃ​នោះ ថា​ជា វារៈវ៍នបត ប្រជាជន​​នាំ​គ្នា​ទៅ​វត្ដ​អារាម​ដើម្បី​យក ចង្ហាន់ នំចំណី ផ្លែឈើ ​ ទៅ​ប្រគេន​ព្រះសង្ឃ ។ ​ថ្ងៃទី ៣ ជា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ គេ​ហៅថា វារៈឡើងស័ក ឬ ថ្ងៃ​ឆ្លង ។ នៅ​ថ្ងៃនោះ គេ​តែង​ប្រារព្ធ​ធ្វើ​ពិធី ស្រង់​ទឹក​រូប​បដិមា​របស់​ព្រះពុទ្ធ នៅ​តាម​វត្ដ​អារាម ដើម្បី​សុំសេចក្ដី​សុខ​ ហើយ​ក៏​ជា​ថ្ងៃ​បញ្ចប់​នៃ​ការ​ប្រារព្ធ​ធ្វើ​ពីធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែរ។ នេះជាទំនៀមទម្លាប់ប្រជាជនខ្មែរដែលបានបា្ររព្ធបុណ្យប្រពៃណីជាតិខ្មែរនេះតាំងពីបុរាណកាលមកម្ល៉េះ។

លើស​ពី​នេះ​ទៅ​ទៀត ក៏​មាន​ការ​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ ដូចជា៖ ចោលឈូង បោះអង្គញ់ លាក់កន្សែង និង​មាន​ការ​ច្រៀង​រាំ​​បទ​ចម្រៀង​ប្រពៃណី ផង​ដែរ នៅ​តាម​វត្ដ​អារាម និង តាម​បណ្ដា​តំបន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះជាទំនៀមទម្លាប់ប្រជាជនខ្មែរដែលបានបា្ររព្ធបុណ្យប្រពៃណីជាតិខ្មែរនេះតាំងពីបុរាណកាលមកម្ល៉េះ។

ប្រភព៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង