មានលុយហើយក៏ទិញមិនបានទៀត! កម្មវិធី Fanmeeting លើក​ដំបូងរបស់ តារា​សម្ដែង Kim Ji Won លក់សំបុត្រអស់គ្មានសល់

Vachana-Website-News-LUMEN-Ad-19

បន្ទាប់ពីទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រជាច្រើនតាមរយៈរឿង Queen of Tear ទីបំផុតតារាស្រី Kim Ji-won បានប្រកាសពីកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងរបស់នាង 2024 KIM JI WON 1ST FANMEETING ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង។

ក្រោយពីប្រកាសរួចរាល់ហើយ សំបុត្រសម្រាប់ឆ្នាំ 2024 KIM JI WON 1st FANMEETING នៅទីក្រុងសេអ៊ូល បានចេញលក់កាលពីថ្ងៃទី ២១ ខែឧសភានេះ មានអ្នកគាំទ្រប្រហែល 500,000 នាក់ព្យាយាមចូលទិញសំបុត្រ ដោយសង្ឃឹមថានឹងទទួលបានសំបុត្រ បើទោះជាមានកៅអីត្រឹមតែ 800 ក៏ដោយ។

យ៉ាងណាមិញ អ្នកគាំទ្របានសម្តែងការខកចិត្តជាច្រើន ដោយមិននឹកស្មានថា ទាំង​ថ្ងៃ​ទី 1 និង​ទី 2 នៃ​ការ​លក់សំបុត្រជួប​ជុំ​អ្នក​គាំទ្រ​ ត្រូវ​បាន​លក់​អស់គ្មានសល់ឡើយ ធ្វើឲ្យអ្នកគាំទ្រមួយចំនួនទាមទារឲ្យតារាស្រីរូបនេះ បន្ថែមកៅអីសម្រាប់អ្នកដែលដណ្តើមទិញសំបុត្រមិនបាន។

លើសពីនេះទៅទៀត មិនត្រឹមតែអ្នកគាំទ្រសម្តែងការខកចិត្តចំពោះកន្លែងមានត្រឹមតែ 400 ប៉ុណ្ណោះទេ សូម្បីតែតារាសម្តែង Kim Ji-won ក៏កំពុងខកចិត្តជាមួយនឹងកន្លែង Fanmeet របស់នាងផងដែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ Fan meeting របស់ Kim Ji-won នឹងត្រូវធ្វើឡើងនៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ ២០២៤ នៅក្នងទីក្រុង សេអ៊ូល។

ប្រភព​ ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង