Angelina Jolie បានផ្លាស់ប្តូរខ្លួនឯងទាំងស្រុង ចាប់តាំងពីមានអាជីពជាតារាហូលីវូដរបស់នាង ហើយបានក្លាយជាស្ត្រីម្នាក់ ដែលមានឥទ្ធិពលជុំវិញពិភពលោក។ ទោះបីជាទទួលបានប្រជាប្រិយភាពខ្លាំងបែបណាក៏ដោយ ប៉ុន្តែតារាស្រីរូបនេះ នៅតែបន្តដាក់ខ្លួន និង តែងតែផ្តល់មេរៀនជីវិតសំខាន់ៗសម្រាប់អ្នកគាំទ្រជានិច្ច។ ខាងក្រោមនេះ មេរៀនខ្លះៗដែលអ្នកគួរតែរៀនពីAngelina Jolie ៖
១. រក្សាសុខភាពរបស់អ្នកឲ្យល្អជានិច្ច
Jolie បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នៅពេលដែលនាងបានបង្ហាញនៅក្នុងកាសែត New York Times ថានាងទទួលបានការវះកាត់វះកាត់ពីរដងដើម្បី ការពារការកើតមហារីកសុដន់ និង សុខភាពរបស់នាង ។ ជាមួយគ្នានេះដែរ តារាសម្តែងរូបនេះបានជំរុញឱ្យស្ត្រី យល់ដឹងកាន់តែច្បាស់ថា ទោះបីជាអ្នកស្ថិតនៅក្នុងស្ថានភាពបែបណា ការថែរក្សាសុខភាព និងរាងកាយរបស់អ្នកគឺជារឿងចាំបាច់បំផុតសម្រាប់ជីវិតអ្នក។
២. វាមិនដែលយឺតពេលទេក្នុងការធ្វើតាមក្តីស្រមៃរបស់អ្នក
ពីក្រោយភាពល្បីល្បាញខាងការសម្ដែងរបស់នាង Jolie តែងតែចង់ធ្វើជាអ្នកដឹកនាំរឿងនៅថ្ងៃណាមួយ ហើយនាងនៅតែបន្តគោលដៅរបស់នាងដោយមិនងាយបោះបង់ចោល។ ជំនួសឱ្យការលាលែងពីតំណែងនៃការសម្តែងសម្រាប់អាជីពរបស់នាងដែលកំពុងជោគជ័យខ្លាំង នាងបានបានសម្រេចចិត្តផ្លាស់ការងារ ហើយសាកល្បងដើរតាមក្តីស្រមៃរបស់ខ្លួនវិញ។ នៅទីបំផុត នាងបានដឹកនាំរឿងមួយចំនួន រួមទាំងរឿង Unbroken និង By the Seaផងដែរ ។ នេះបង្ហាញថា វាមិនយឺតពេកទេ នៅពេលដែលអ្នកចាប់ផ្តើមជាមួយក្តីស្រមៃរបស់ខ្លួនឯង ហើយថ្ងៃណាមួយអ្នកនឹងបានសម្រេចបើអ្នកមិនចុះចាញ់។
៣. ចំណូលចិត្តមនុស្សគ្រប់រូបគឺខុសគ្នា
វាមិនសំខាន់អ្នកស្ថិតនៅក្នុងសង្គមបែបណានោះទេ សំខាន់អ្នករស់នៅជាខ្លួនឯងហើយឬនៅ? មនុស្សម្នាក់ៗតែងតែមានចំណុចខុសប្លែកពីគេ ដូចនេះហើយទោះបីជាអ្នកមិនដូចអ្នកទទៃក៏មិនអីដែរ ចំណុចដែលអ្នកត្រូវធ្វើនោះគឺ រស់នៅជាខ្លួនឯង រស់នៅដោយត្រឹមត្រូវ ទើបអ្នកអាចមានក្តីសុខជារបស់ខ្លួនឯង។
៤. ការបែកបាក់មិនមែនជារឿងអាក្រក់
ទោះបីជាបែកគ្នាហើយអ្នកក៏អាចជាមិត្តនឹងគ្នាបាន ឲ្យតែអ្នកមានចេះកំណត់ព្រំដែនច្បាស់លាស់ ព្រោះការបែកបាក់របស់ Angelina Jolie និងអតីតប្តីរបស់នាង ជាការ ពិសោធន៍មួយបង្ហាញថា ការបែកគ្នាមិនមែនជាការស្អប់គ្នា មិនមែនជារឿងដែលអាក្រក់នោះទេ បើសិនជាម្ខាងណាមិនអាចបន្តទៅមុខបាន។ លើសពីនេះ ពួកគេមិនបានស្អប់គ្នា ហើយ ថែមទាំងនៅនិយាយជាមួយគ្នាធម្មតាថែមទៀតផង។
ទាំងអស់នេះ គឺជាចំណុចខ្លះៗ ដែលអ្នកទាំងអស់គ្នាអាចស្វែងយល់បន្ថែមបាន ហើយត្រូវចាំថាជីវិតគឺខ្លីណាស់ រស់នៅឲ្យបានល្អ រស់នៅដោយមានក្តីសុខទើបមិនស្តាយក្រោយ។