លោក Jet Li ព្យាយាមបំពេញតួនាទីជាឪពុកល្អ បន្ទាប់ពីកូនស្រីមានជំងឺបាក់ទឹកចិត្ត

Vachana-Website3-News-Entertainment-Ad-copy-1

តារាសម្ដែង Jet Li ហៅក្រៅ លីលានជា ដែលជាតារាសម្តែងដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យភាពយន្ត បាននិយាយថា លោកធ្លាប់សម្រាកពីការងារ ដើម្បីនៅជាមួយកូនស្រីពៅរបស់គាត់ ដោយសារតែនាងធ្លាក់ទឹកចិត្តតាំងពីវ័យក្មេង។ បន្ទាប់ពីបានរៀបការជាមួយអតីតតារាសម្តែង Nina Li Chi តាំងពីឆ្នាំ 1999 ហើយពួកគេមានកូនស្រីពីរនាក់គឺ Jane អាយុ 23 ឆ្នាំ និង Jada អាយុ 20 ឆ្នាំ។  

លើសពីនេះ លោក លី លាន​ជា បាននិយាយថា Jada បានទទួលរងពីជំងឺធ្លាក់ទឹកចិត្តនៅពេលនាងមានអាយុ 7 ឆ្នាំ  ប៉ុន្តែមិនដឹងថាមកពីហេតុផលអ្វីពិតប្រាកដឡើយ ហើយគាត់មានអារម្មណ៍អស់សង្ឃឹមបន្ទាប់ពីស្ថានភាពរបស់នាងកាន់តែអាក្រក់នៅពេលដែលនាងឈានដល់អាយុ 13 ឆ្នាំ។ 

អ្វីដែលសំខាន់នោះ តារាសម្តែងប្រុសរូបនេះ មានអារម្មណ៍ថាសោកស្តាយ ហើយគាត់តែងតែចង់និយាយសុំទោសទៅកាន់កូនស្រីរបស់ខ្លួន ដែលគាត់មិនបានបំពេញតួនាទីជាឪពុកឲ្យបានពេញលេញដើម្បីមើលថែកូនស្រីរបស់ខ្លួន។

លើសពីនេះ លោកបន្ថែមទៀតថា ខ្ញុំលះបង់ពេលវេលាទាំងអស់របស់ខ្ញុំសម្រាប់មនុស្សជុំវិញពិភពលោក ហើយភ្លេចយកចិត្តទុកដាក់ចំពោះគ្រួសារ ហើយខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចដើម្បីក្លាយជាឪពុកដ៏ល្អម្នាក់ឡើយ ដូច្នេះតើខ្ញុំអាចរៀនធ្វើជាឪពុកម្តងទៀតបានទេ បើវាមិនទាន់យឺត?

មិនតែប៉ុណ្ណោះ លោកបន្តទៀត​ថា កេរ្តិ៍​ឈ្មោះ និង​សំណាង​គឺ​គ្មាន​ប្រយោជន៍​អ្វីទៀតឡើយ ខណៈ​ដែលកូន​ស្រី​ពៅ​របស់​លោក​ក្លាយជាបែបនេះ។ ដូចនេះហើយទើបលោកព្យាយាមកែប្រែខ្លួនឲ្យក្លាយជាឪពុកល្អសម្រាប់កូនស្រី ដើម្បីកុំឲ្យមានវិប្បដិសេរីនៅថ្ងៃក្រោយ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង