កាលពីថ្ងៃទី 8 ខែសីហា តារាសម្ដែង Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍បើកសម្ពោធម៉ាកយីហោប្រណីតលំដាប់អន្តរជាតិ ក្នុងនាមជាឯកអគ្គរដ្ឋទូត ជាមួយនឹងការបង្ហាញសម្រស់យ៉ាងទាក់ភ្នែក និង Style ដ៏ល្អឥតខ្ចោះ ក្នុងកម្មវិធីនោះ។
លើសពីនេះ សម្រស់របស់ Song Hye Kyo កាន់តែលេចធ្លោក្នុងរ៉ូបស្បែកគូជាមួយនឹងស្បែកជើងវែងពណ៌ខ្មៅ មើលទៅស៊ីវិល័យ ថ្លៃថ្នូរ អមជាមួយនឹងកាបូប peekaboo ធ្វើឲ្យអ្នកគាំទ្រសរសើរ និង ភ្ញាក់ផ្អើលកាន់តែខ្លាំងលើបណ្តាញអ៊ីនធើណែត។
បន្ថែមពីនេះទៀត ឈុតនៅលើខ្លួនរបស់តារាស្រីរូបនេះមានតម្លៃមិនធម្មតាឡើយ ដោយ រ៉ូបស្បែកដែលមានតម្លៃប្រហែល 3.2 លានវ៉ុន (ប្រហែល 2,400 ដុល្លារ) មានការរចនាយ៉ាងលេចធ្លោ។ រីឯកាបូបមានតម្លៃប្រហែល 8.1 លានវ៉ុន( ប្រហែល 5800 ដុល្លារ) ខណៈពេលដែលស្បែកជើងកវែងត្រូវបានគេស្គាល់ថាសម្រាប់ការរចនាតម្លៃ 3.13 លានវ៉ុន (ប្រហែល 2,347.50 ដុល្លារ) ។
ទាំងអស់នេះហើយ ជាចំណុចធ្វើឲ្យគ្រប់គ្នាស្រឡាំងគាំងជាមួយនឹងសម្រស់ Style តែងខ្លួនយ៉ាងល្អប្រណីត សក្តិសមជាតារាស្រីកំពូល នៅក្នុងកម្មវិធីសម្ពោធ Brand មួយនេះ។
ប្រភព៖ AllKpop