អបអរសាទរ! កម្ពុជាបានក្លាយជាម្ចាស់ផ្ទះ Sea Game 2023 បន្ទាប់ពីរង់ចាំអស់រយះពេល៦៤ឆ្នាំ

Vachana-Website-Thumbnail1

នៅថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣នេះ កម្ពុជាបានប្រារព្ធនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយគឺ ការបើកបង្ហាញខ្លួនជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣២ ដែលស្ថិតក្រោមបាវចនា កីឡារស់ក្នុងសន្តិភាព។

ទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងរាត្រីនេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ យើងឃើញមានការចូលរួមយ៉ាងច្រើនពីសំណាក់បងប្អូនគ្រប់ជាតិសាសន៍ដែលធ្វើដំណើរមកពីគ្រប់ទិសទី។

សម្លេងហ៊​កញ្ជៀវអមនឹងការសម្ដែងដ៏អស្ចារ្យពីសំណាក់សិល្បករសិល្បការីនី បានធ្វេីរាត្រីនេះក្លាយជាការចងចាំមិនអាចបំភ្លេចបានសម្រាប់ប្រជាជនខ្មែរ។ 

តាមរយះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កម្ពុជាបានបង្ហាញពីភាពអស្ចារ្យ​ និងកិត្យានុភាពឲ្យពិភពលោកឃេីញថា ប្រទេសជាតិយេីងតូចមែន តែយេីងមានចិត្តនិងបេះដូងធំទូលាយ ហេីយយេីងនិងទទួលស្វាគមន៍គ្រប់ជាតិសាសន៍មកកាន់ប្រទេសយេីង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង