Ahn Jae Hyun ធ្លាក់ខ្លួនខ្លាំង ក្រោយលែងលះ Goo Hye Sun ដល់ថ្នាក់លក់អេតចាយ 0.10ដុល្លា និងខ្ចីលុយគេរាល់ខែដើម្បីរស់!

Entertainments-LUMEN

យោងតាម Nate បន្ទាប់ពីការលែងលះគ្នាដ៏លឿនរវាង Ahn Jae Hyun និង Goo Hye Sun នោះ ពេលនេះ Ahn Jae Hyun បានទទួលរងនូវការញៀនស្រា អត់ឃ្លាន និងមានបញ្ហាផ្លូវចិត្តបន្ទាប់ពីការលែងលះ ដ៏គួរឱ្យភ្ញាក់ផ្អើល។ តារា​សម្ដែង​រូប​នេះ​បាន​បង្ហើប​ថា ​លោក​ទទួល​ទាន​អាហារ​ចម្បង​តែ 1​ពេលប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ​ក្រៅ​ពី​អាហារ​ពេល​ព្រឹក។ ដូច្នេះហើយ ក្នុងរយៈពេល 4-5 ឆ្នាំកន្លងមកនេះ សុខភាពរបស់ Ahn Jae Hyun បានធ្លាក់ចុះ។

ក្នុងនោះ Ahn Jae Hyun បាននិយាយថា ជារៀងរាល់ខែ លោកចំណាយប្រហែល 500,000 វ៉ុន ដើម្បីទិញវីតាមីន និងអាហារដើម្បីញ៉ាំ ដូច្នេះហើយកាលពីពេលថ្មីៗនេះ រូបភាពរបស់ Ahn Jae Hyun បង្ហាញខ្លួនជាមួយនឹងទឹកមុខស្លេកស្លាំង និងភ្នែកហត់នឿយនៅលើកញ្ចក់ទូរទស្សន៍ បានធ្វើឱ្យទស្សនិកជនព្រួយបារម្ភ។

បន្ថែមពីលើការខូចខាតផ្លូវចិត្ត អាជីពរបស់ Ahn Jae Hyun ក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ បន្ទាប់ពីរឿងអាស្រូវនៃការលែងលះរបស់គាត់ជាមួយ Goo Hye Sun ក្នុងឆ្នាំ 2019 ។ ដោយសារតែផលប៉ះពាល់នៃឧបទ្ទវហេតុនេះ Ahn Jae Hyun ត្រូវបានទស្សនិកជនធ្វើពហិការ ស្នើសុំដកខ្លួនចេញពីគម្រោងភាពយន្ត និងកម្មវិធីទូរទស្សន៍ មិនតែប៉ុណ្ណោះម៉ាកយីហោជាច្រើន ក៏បានលុបចោលកិច្ចសន្យារបស់ពួកគេ ដោយសារតែរូបភាព national husband របស់លោកត្រូវបានបាត់បង់។

ដោយ​គ្មាន​ការងារ​ធ្វើ​ជា​យូរ​មក​ហើយ Ahn Jae Hyun ប្រឈម​នឹង​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ត្រូវ​ខ្ចី​ប្រាក់​ពី​ធនាគារ ​ដើម្បី​គ្រប់​គ្រង​ការ​ចំណាយក្នុងការ​រស់​នៅ។ យោងតាម Ahn Jae Hyun លោកមិនមានប្រាក់សន្សំក្នុងគណនីរបស់គាត់ទេ។ ដូច្នេះហើយ ជាមួយនឹង​កម្រិត​ចំណូល​បច្ចុប្បន្ន​ តារា​ប្រុស​ត្រូវតែ​សន្សំសំចៃ​តាម​ដែល​អាចធ្វើ​ទៅបាន​ គាត់​មិន​ហ៊ាន​ប្រើ​ប័ណ្ណ​ឥណពន្ធ​ទេ គាត់​រស់​នៅ​ក្នុង​អាផាតមិន​តូច​មួយដែលមាន​អាយុកាល ២០ ឆ្នាំ ហើយ​បើក​ឡាន​ថោកៗ។

នៅមិនទាន់អស់ តារាប្រុសរូបនេះក៏បានបន្ថែមថា “នៅពេលខ្ញុំទៅហាង convenience store ខ្ញុំតែងតែយកដបទទេមួយទៅប្តូរជាថង់ទិញទំនិញ ឬ ១០០វ៉ុន (ជិត ០.១ដុល្លារ) ការសន្សំសំចៃក៏បានជួយខ្ញុំឱ្យដឹងផងដែរ ប្រសិនបើអ្នកបាញ់ទឹកអប់លើបន្ទះកប្បាស ហើយទុកវាចោលនៅក្នុងទូ ពួកគេអាចធ្វើឱ្យបរិយាកាសនៅក្នុងផ្ទះកាន់តែមានផាសុកភាព ប៉ុន្មាន​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ទម្លាប់​ធ្វើ​ម្ហូប​នៅ​ផ្ទះ ឬ​ទិញ​សម្លៀក​បំពាក់​នៅ​ហាង​ប្រើ​ហើយ ឬយើងហៅថាជាអាវជជុះ”។

ប្រភព៖ lovekpop95

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង