នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយ SPOTV កម្លាំងប៉ូលីសបានបញ្ជាក់ពីអត្តសញ្ញាណរបស់បុរស ដែលបានស្លា.ប់នៅក្នុងរថយន្តរបស់គាត់ថាជា Lee Sun Kyun ខណៈដែលរថយន្តរបស់គាត់ ត្រូវបានគេរកឃើញនៅលើផ្លូវមួយក្នុងសួន Waryong Park ក្នុងសង្កាត់ Jongno នៃទីក្រុងសេអ៊ូល ម៉ោងប្រហែល 10:30 ព្រឹក។
ទន្ទឹមនឹងនេះ ប៉ូលីសដំបូងទទួលបានការរាយការណ៏ ពីប្រពន្ធគាត់ Jeon HyeJin ថា តារាប្រុសរូបនេះ បានចាកចេញពីផ្ទះ និងបានទុកសំបុត្រមួយ ស្រដៀងទៅនឹងសំបុត្រសម្លា.ប់ខ្លួន។
គួររំលឹកផងដែរថា Lee SunKyun ត្រូវបានស្ថិតក្រោមការស៊ើបអង្កេត ចាប់តាំងពីខែតុលា មុនពីបទប្រើប្រាស់គ្រឿងញៀន ដោយលោកបានបដិសេធការចោទប្រកាន់នេះ ហើយក្នុងអំឡុងពេលការកោះហៅរបស់ប៉ូលីសជាលើកទី 3 លោក Lee បាននិយាយថា “ខ្ញុំសង្ឃឹមថាប៉ូលីស នឹងវិនិច្ឆ័យដោយយុត្តិធម៌ថា តើនរណារវាងខ្ញុំ និងអ្នកបោកប្រាស់ ដែលមានភាពជឿជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ”។
ប្រភព៖ Allkpop