ស្អាតដូចទេពធីតា! តារា​សម្ដែង Song Hye Kyo បញ្ចេញ Style ដ៏ទាក់ទាញ​​ក្នុងកម្មវិធីនៅ​ទីក្រុង​ហុងកុង

Vachana-Website-News-LUMEN-Ad

កាលពីថ្ងៃទី 8 ខែសីហា តារា​សម្ដែង Song Hye Kyo បានចូលរួមក្នុងព្រឹត្តិការណ៍បើកសម្ពោធម៉ាកយីហោប្រណីតលំដាប់អន្តរជាតិ ក្នុងនាមជាឯកអគ្គរដ្ឋទូត ជាមួយនឹងការបង្ហាញសម្រស់យ៉ាងទាក់ភ្នែក និង Style ដ៏ល្អឥតខ្ចោះ ក្នុងកម្មវិធីនោះ។

លើសពីនេះ សម្រស់របស់ Song Hye Kyo កាន់តែលេចធ្លោក្នុង​រ៉ូប​ស្បែក​​​គូ​ជាមួយ​នឹង​ស្បែក​ជើង​វែង​ពណ៌​ខ្មៅ មើលទៅស៊ីវិល័យ ថ្លៃថ្នូរ អមជាមួយ​នឹង​កាបូប​ peekaboo ធ្វើឲ្យអ្នកគាំទ្រសរសើរ និង ភ្ញាក់ផ្អើលកាន់តែខ្លាំងលើបណ្តាញអ៊ីនធើណែត។

បន្ថែមពីនេះទៀត ឈុតនៅលើខ្លួនរបស់តារាស្រីរូបនេះមានតម្លៃមិនធម្មតាឡើយ ដោយ រ៉ូបស្បែកដែលមានតម្លៃប្រហែល 3.2 លានវ៉ុន (ប្រហែល 2,400 ដុល្លារ) មានការរចនាយ៉ាងលេចធ្លោ។ រីឯកាបូបមានតម្លៃប្រហែល 8.1 លានវ៉ុន( ប្រហែល 5800 ដុល្លារ) ខណៈពេលដែលស្បែកជើងកវែងត្រូវបានគេស្គាល់ថាសម្រាប់ការរចនាតម្លៃ 3.13 លានវ៉ុន (ប្រហែល 2,347.50 ដុល្លារ) ។

ទាំងអស់នេះហើយ ជាចំណុចធ្វើឲ្យគ្រប់គ្នាស្រឡាំងគាំងជាមួយនឹងសម្រស់ Style តែងខ្លួនយ៉ាងល្អប្រណីត សក្តិសមជាតារាស្រីកំពូល នៅក្នុងកម្មវិធីសម្ពោធ Brand មួយនេះ។

ប្រភព​៖ AllKpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង