ចំនុចខ្លះៗ ដែលអ្នកមិនដឹងពីដំណើរជីវិតរបស់ សាក់ឡូ ដែលឆ្លងកាត់ការលំបាក និង ភាពតស៊ូរាប់មិនអស់!
បុរសម្នាក់នេះ បើហៅថា Charlie Chaplin ប្រហែលជាបងប្អូនខ្មែរយើងមិនសូវស្គាល់គាត់ទេ ប៉ុន្តែបើហៅគាត់ថា សាក់ឡូប្រហែលមានអ្នកស្គាល់ច្រើន។ យើងបានដឹងហើយថា សាក់ឡូគឺជាអ្នកសម្តែងកាយវិការកំប្លែងម្នាក់ ដែលធ្វើឲ្យមនុស្សសឹងតែមួយពិភពលោកបានស្គាល់និងចងចាំអស់រាប់សតវត្សមកហើយ។