ប្រញ៉ាប់ដាក់ពាក្យ! កម្មវិធីបុរសឯកកម្ពុជា Mister of Cambodia 2025 បើកជ្រើសរើសបេក្ខភាពហើយ

Entertainments-LUMEN

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កម្មវិធី Misters of Cambodia គឺជាកម្មវិធីប្រកួតបុរសឯកកម្ពុជា ដើម្បីស្វែងរកបេក្ខជន ដែលមានសមត្ថភាពដើម្បីតំណាងបុរសឯកកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ។

ក្នុងនោះ កម្មវិធីមួយនេះ ត្រូវបានបង្តើតឡើងដោយលោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM លោកធ្លាប់បានបញ្ជាក់ថា វាគឺជាវេទិកាមួយសម្រាប់យុវជនក្នុងការកសាងទំនុកចិត្តលើខ្លួនឯង និងបញ្ឆេះការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងខ្លួនគាត់ និងសហគមន៍ទូទាំងពិភពលោក។

ទន្ទឹមនឹងនេះ កម្មវិធី បុរសឯកកម្ពុជា Mister of Cambodia 2024 ដែលទើបតែកន្លងផុតទៅនេះ ក៏ទទួលបានជោគជ័យមិនស្ទើដូចគ្នា ដែលមានបេក្ខភាព 3 រូបតំណាងឲ្យបុរសឯកកម្ពុជា ទៅប្រកួតនៅប្រទេសវៀតណាម និង ប្រទេសថៃ ថែមទៀត។

អ្វីដែលកាន់តែពិសេសនោះគឺ ឥលូវនេះ កម្មវិធីបុរសឯកកម្ពុជា Mister of Cambodia 2025 បានចាប់ផ្តើមបើកជ្រើសរើសបេក្ខភាពហើយ ដូច្នេះលោកអ្នកក៏អាចដាក់ពាក្យបានដែរ។ ខាងក្រោមនេះគឺជាលក្ខខណ្ឌមួយចំនួនក្នុងការជ្រើសរើស ៖

លក្ខខណ្ឌជ្រើសរើស

– ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ

– យ៉ាងហោចណាស់មានកម្ពស់ ១៧៣ សង់ទីម៉ែត្រ

– នៅលីវ, មិនធ្លាប់រៀបការ, មិនធ្លាប់មានបុត្រ

– អ្នកត្រូវកាន់លិខិតឆ្លងដែនកម្ពុជា ឬមានសញ្ជាតិពីរ

– ចរិតលក្ខណៈល្អ, មានទំនាក់ទំនងល្អ

– មានចំណេះដឹងទាក់ទងអំពីវប្បធម៌ ទេសចរណ៍ និងប្រពៃណីរបស់កម្ពុជា

– មានភាពរឹងមាំខាងសង្គម និង/ឬបង្ហាញពីសមត្ថភាពជាអ្នកដឹកនាំ និងលើកទឹកចិត្តអ្នកដទៃ។ អាចប្រមូលផ្តុំមនុស្សរួមគ្នា លើកទឹកចិត្តពួកគេ និងដឹកនាំដោយគំរូ។

– បេក្ខភាពគួរតែជាមនុស្សចេះសម្របខ្លួនចូលចំណោមគ្រប់មជ្ឈដ្ឋាននៃជីវិត និងជម្រុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង