ស្ងាត់ៗ!! តារាស្រីដ៏ស្រស់ស្អាត Jung Yoo Min ប្រកាសពីគម្រោងរៀបការជាមួយមិត្តប្រុសមិនមែនជាតារា

Vachana-Websitee-News-LUMEN-Ad

នៅថ្ងៃទី 10 ខែកក្កដានេះ ភ្នាក់ងារ Big Picture ENT របស់ Jung Yoo Min បានចែករំលែកថា “Jung Yoo Min នឹងគ្រោងរៀបការនៅខែសីហាខាងមុខនេះ”។

យោងតាមរបាយការណ៍បញ្ជាក់ថា កូនកំលោះរបស់ Jung Yoo Min មិនមែនជាតារាល្បីអីនោះទេ ហើយពិធីមង្គលការរបស់ពួកគេ ក៏ធ្វើឡើងជាលក្ខណៈឯកជនផងដែរ ដោយចូលរួមតែគ្រួសារ និងមនុស្សជិតស្និទ្ធតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា ថ្មីៗ​នេះ តារា​ស្រី​រូប​នេះ​បាន​សម្ដែង​ក្នុង​រឿង “Connection” របស់ SBS ជា Choi Ji Yeon ហើយការបង្ហាញខ្លួនជាលើកដំបូងរបស់ Jung Yoo Min តាមរយៈរឿង “Holyland” ក្នុងឆ្នាំ 2012 និង ចូលរួមសម្តែងក្នុងរឿងជាច្រើនរួមមាន “Happy Home” “Love in the Moonlight” “Red Balloon” និង “Perfect Marriage Revenge” ជាដើម។

ប្រភព ៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង