ផ្លែប៊ឺរី ៦ ប្រភេទនេះ ជួយដល់សុខភាព និង សម្រស់របស់មនុស្សស្រីដែលមិនគួរឲ្យជឿ

Vachana-Website-Beauty2-Health-Ad

ផ្លែឈើ ជាប្រភពខូឡាជេន ដែលល្អសម្រាប់សុខភាពស្បែករបស់មនុស្សស្រីគ្រប់គ្នា ព្រោះ ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីនជាច្រើនក្នុងការថែរក្សាស្បែករបស់អ្នក ដែលអ្នកមិនធ្លាប់ដឹង។ ថ្ងៃនេះវចនានឹងលើកយកមកអត្ថប្រយោជន៍នៃផ្លែ ប៊ឺរី ៦ប្រភេទដែលជំនួយដល់សុខភាព និង សម្រស់របស់មនុស្សស្រី ដែលអ្នកអាចសាកល្បងញ៉ាំបាន ៖

១. Raspberries 
Raspberries ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងបង្អែម និងជាប្រភពដ៏ល្អនៃជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ។ លើសពីនេះ ផ្លែ ប៊ឺរីខ្មៅ ត្រូវបានគេបង្ហាញថា មានអត្ថប្រយោជន៍ដល់សុខភាពដូចជា កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ដូចជា​សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម បន្ថយការរលាកចំពោះអ្នកដែលមានជំងឺមេតាប៉ូលីស និង កាត់បន្ថយ ភាពតានតឹងអុកស៊ីតកម្មដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណ។
២. Goji berries 
Goji berries ដែលត្រូវបានគេស្គាល់ថាជា wolfberries មានដើមកំណើតនៅប្រទេសចិន និងប្រើប្រាស់ក្នុងឱសថបុរាណ។ ម្យ៉ាងទៀត ផ្លែ Goji សម្បូរទៅដោយសារធាតុចិញ្ចឹមមានផ្ទុកនូវវីតាមីន A និង zeaxanthin ខ្ពស់ ដែលសារធាតុទាំងពីរនេះមានសារៈសំខាន់សម្រាប់សុខភាពភ្នែក។ ហើយផ្លែឈើទាំងនេះ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ បង្កើនការរំលាយអាហារ កាត់បន្ថយទំហំចង្កេះ និង បង្កើនកម្រិតប្រឆាំងអុកស៊ីតកម្មក្នុងឈាមរបស់មនុស្សវ័យចំណាស់ផងដែរ។
៣. Bilberries
Bilberries មានដើមកំណើតនៅអឺរ៉ុប ដែលមានរូបរាងស្រដៀងនឹងផ្លែ blueberries។ តាម ការសិក្សា​វិទ្យាសាស្ត្រ​បាន​ណែនាំ​ថា ប៊ីល​បឺរី​មាន​ប្រសិទ្ធភាព​ក្នុងការ កាត់បន្ថយការរលាកចំពោះមនុស្សដែលប្រឈមនឹងជំងឺបេះដូង ឬជំងឺមេតាប៉ូលីស ជួយកាត់បន្ថយទម្ងន់ និងកូលេស្តេរ៉ុលក្នុងឈាមថែមទៀតផង។
៤. Cranberries
បន្ថែមពីនេះ ផ្លែឈើមួយប្រភេទនេះ គឺសមត្ថភាពរបស់ផ្លែឈើនេះ ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម អាចការពារ H. pylori ដែលជាបាក់តេរីមួយប្រភេទដែលអាចបង្កជាដំបៅក្រពះ និងមហារីកក្រពះ។ លើសពីនេះ អាចកាត់បន្ថយហានិភ័យនៃការរលាកផ្លូវទឹកនោម និងក្រពះ និង អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូងផងដែរ។ 
៥.  Strawberries
ផ្លែស្ត្របឺរី គឺជាផ្លែប៊ឺរីមួយ ក្នុងចំណោមផ្លែបឺរី ដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក ហើយក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ផងដែរ។  ផ្លែឈើមួយប្រភេទនេះ ល្អចំពោះសុខភាព កាត់បន្ថយហានិភ័យនៃការគាំងបេះដូងលើសពី 30% ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលមានសារៈសំខាន់សម្រាប់ការពារជំងឺទឹកនោមផ្អែមផងដែរ។
៦. Blueberries
ផ្លែប៊្លូបឺរីគឺជាផ្លែឈើមួយដ៏ពេញនិយម ជាប្រភពដ៏អស្ចារ្យនៃវីតាមីន និង ផ្ទុកនូវបរិមាណដ៏ល្អនៃជាតិសរសៃ វីតាមីន C និងអង់ទីអុកស៊ីដង់ anthocyanins ។ លើសពីនេះ ជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ នៅក្នុងឈាម កាត់បន្ថយហានិភ័យនៃការគាំងបេះដូង ពង្រឹងមុខងារនៃសរសៃឈាម និង បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមផងដែរ។
គ្រប់ប្រភេទផ្លែប៊ឺរីទាំងអស់ សុទ្ធតែផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក ព្រោះ ផ្លែប៊ឺរី គឺជាអាហារមានសុខភាពល្អបំផុត ដែលផ្លែឈើទាំងនេះ មានកាឡូរីទាប និងមានជាតិសរសៃខ្ពស់ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយអាចដើរតួជាជម្រើសដ៏ល្អសម្រាប់អាហារសម្រន់ដែលមានជាតិស្ករទាបផងដែរ។ លើសពីនេះ អ្នកគួរតែព្យាយាមញ៉ាំផ្លែប៊ឺរីពីរបីដងក្នុងមួយសប្តាហ៍ ឬធ្វើជាអាហារពេលព្រឹកក៏បានផងដែរ។
ប្រភព​៖ healthline.com
បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង