តារា​សម្ដែង​អាស៊ី​បាន​ឈ្នះ​ពាន​រង្វាន់​ក្នុង​ពេល​តែមួយ​ក្នុង​កម្មវិធី Golden Globes

Vachana-Website8-Entertainments-Ad-2

ភាពយន្តខ្នាតខ្លីរបស់ Netflix គឺ BEEF បានទទួលជ័យជម្នះដ៏ធំនៅ Golden Globes ក្នុងឆ្នាំ 2024 ។  Steven Yeun និង Ali Wong ត្រូវបានតែងតាំងជា “តារាសម្តែងឆ្នើមក្នុងរឿងភាគ និងភាពយន្តទូរទស្សន៍”បានឈ្នះពានរង្វាន់សម្រាប់រឿង “BEEF” ដែលសហការផលិតដោយ A24 និង Netflix ។ 

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​តារា​សម្ដែង​អាស៊ី​បាន​ឈ្នះ​ពាន​រង្វាន់​ទាំង​ពីរ​ក្នុង​ពេល​តែមួយ​ក្នុង​កម្មវិធី Golden Globes។ 

លើសពីនេះ នៅពេលដែល Steven Yeun ឡើងថ្លែងសុន្ទរកថានៅលើឆាក លោកបានថ្លែងអំណរគុណជាសាធារណៈចំពោះប្រពន្ធរបស់គាត់ថា “អ្នកគឺជាកម្លាំងចិត្តរបស់ខ្ញុំ” ។ 

រីឯ Ali Wong ក៏បានអរគុណចំពោះការគាំទ្រពីក្រោយយ៉ាងធំធេងរបស់ស្វាមីរបស់នាង ដែលជាហេតុផលមួយជួយជំរុញជាស្ត្រីមេផ្ទះក៏អាចធ្វើការបាន។

ការតែងតាំងដំបូងរបស់ Ali Wong គឺសម្រាប់ Miniseries ។  បើនិយាយពីភាពយន្ត BEEF វិញ ចេញផ្សាយក្នុងឆ្នាំ 2023 ដែលបានទទួលការ Reviewវិជ្ជមានពីអ្នកទស្សនា។ ហើយសាច់រឿង ជនបរទេស២នាក់ បង្កជម្លោះតាមដងផ្លូវ។ Steven ដើរតួជាអ្នកម៉ៅការដែលអាជីវកម្មរបស់គាត់កំពុងជួបការលំបាក ។ ចំណែក Ali គឺជាសហគ្រិនម្នាក់ដែលហាក់ដូចជារស់នៅក្នុងជីវិតដ៏សុខស្រួល ប៉ុន្តែត្រូវជាប់ក្នុងវដ្តនៃការសងសឹកដ៏សាហាវ។ 

​ចំណែក Ali គឺជាសហគ្រិនម្នាក់ដែលហាក់ដូចជារស់នៅក្នុងជីវិតដ៏សុខស្រួល ប៉ុន្តែត្រូវជាប់ក្នុងវដ្តនៃការសងសឹកដ៏សាហាវ។ ក្រៅពី​ភាព​កំប្លុកកំប្លែង រឿង​ក៏​ឆ្លុះ​បញ្ចាំង​ពី​របៀប​ប្រឈម​មុខ​នឹង​ការ​គ្រប់​គ្រង​អារម្មណ៍ និង​គំនិត​ខាង​ក្នុង​ខ្លួនរបស់តួអង្គនីមួយៗផងដែរ។

ប្រភព ៖ HK01.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង