បើកក្បាល 2024 ភ្លាម G-Devith និងទេព បូព្រឹក្ស ដឹកដៃគ្នាទៅទិញរថយន្ត Lamborghini ថ្មីភ្លែត

Entertainments

ថ្មីៗនេះ នៅលើគណនីហ្វេសប៊ុក របស់កញ្ញា ទេព បូព្រឹក្ស បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញថា ខ្លួននិងលោក G-Devith បាននឹងកំពុងតែទិញរថយន្តថ្មី ដែលជារថយន្តក្នុងក្តីស្រម៉ៃរបស់លោក G-Devith គឺរថយន្តម៉ាក Lamborghini ។

ក្នុងនោះ រថយន្តមួយនេះត្រូវបានគេស្គាល់ថា ជារថយន្តម៉ាក lamborghini aventador ដែលមានតម្លៃដល់ទៅខ្ទង់កន្លះលានដុល្លាឯណោះ បន្ថែមពីនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានសរសេរថានៅ Caption ដែរថា “Hi 2024 dream come true Welcome home little boy”។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នា ចូលរួមបញ្ចេញមតិអបអរដល់សមទ្ធិផលថ្មីរបស់ គូរស្នេហ៍ល្បីមួយគូនេះផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង