កាលពីថ្ងៃទី 18 ខែមករា HyunA បានបង្ហោះរូបថតមួយសន្លឹកនៅលើ Instagram ដោយបានបង្ហាញទុកថានាងកំពុងកាន់ដៃជាមួយបុរសវ័យក្មេងម្នាក់។ នាងក៏បាន Tag គណនីរបស់ Jun Hyung ដោយបញ្ជាក់ដោយប្រយោលថា ប្រុសម្នាក់នោះគឺជាអតីតសមាជិកក្រុម BEAST/HIGHLIGHT ។

ទន្ទឹមនឹងរូបថតនោះ នាងបានបន្សល់ទុកនូវ Emoji មួយ 👩❤️👨 ដែលហាក់ដូចជាបង្ហាញថាតារាទាំងពីរកំពុងមានទំនាក់ទំនងស្នេហា។ HyunA ក៏បានបញ្ចេញមតិថា៖ “សូមមើលមកពួកយើងដោយភាពវិជ្ជមាន និង បរិសុទ្ធ។ ក្រោយមក Junhyung ក៏បានចែករំលែករូបថតដូចគ្នាតាមរយៈគណនីផ្លូវការរបស់គាត់ ដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត។

បន្ទាប់ពីមានការបង្ហោះរបស់ HyunA នៅលើ SNS ភ្នាក់ងារ BlackMade Entertainment របស់ Junhyung បានផ្តល់សេចក្តីប្រកាសមួយដោយនិយាយថាពួកគេកំពុងពិនិត្យមើលថាតើអ្នកទាំងពីរកំពុងទាក់ទងគ្នាឬអត់។
គួរបញ្ជាក់ដែលថា HyunA និង Junhyung បានសហការគ្នាក្នុងឆ្នាំ 2009 ក្នុងបទចម្រៀងដំបូងរបស់ HyunA ដែលមានឈ្មោះថា Change ដោយអ្នកទាំងពីរគឺជាអតីតសិល្បករ CUBE Entertainment ។

លើសពីនេះដែរ HyunA បានប្រកាសថានាងបានបែកគ្នាជាមួយមិត្តប្រុសដែលទាក់ទងគ្នាយូររបស់នាងឈ្មោះ Dawn នៅចុងឆ្នាំ 2022។

អ្នកគាំទ្រជឿថាតារាស្រីរូបនេះបានផ្លាស់ប្តូរពីទំនាក់ទំនងអតីតកាលរបស់នាង ហើយបានចាប់ផ្តើមស្នេហាថ្មីជាមួយ Junhyung ។
ប្រភព ៖ KBizoom.com