រឿងមនោសញ្ចេតនាស្នេហារបស់ TVB “ You Just Aren’t Her” សម្តែងដោយ Karl Ting និង Crystal Fung បច្ចុប្បន្នជិតបញ្ចប់ការចាក់ផ្សាយហើយ។ ជាមួយនឹងទំនាក់ទំនងផ្អែមល្ហែមជាច្រើននៅលើអេក្រង់ ពួកគេបានទទួលជោគជ័យក្នុងការបង្កើតបរិយាកាសស៊ីចង្វាក់គ្នាក្នុងឈុតស្នេហា។

អស់រយៈពេលពីរឆ្នាំហើយចាប់តាំងពីរឿងចុងក្រោយរបស់ Crystal ដែលត្រូវបានគេនិយាយថា Crystal ត្រូវបានជាប់គាំងដោយសារលួចលាក់ណាត់ជួបជាមួយមហាសេដ្ឋីជំនាន់ទីពីរ និង Alex Fong ។ បន្ថែមពីនេះ ឈានដល់វ័យរៀបការ តារាស្រីរូបនេះបានបញ្ជាក់ថា វាជារឿងធម្មតាក្នុងការមានជីវិតក្នុងសង្គម និងជួបមិត្តភក្តិថ្មីៗដែលធ្វើឲ្យជីវិតកាន់តែមានន័យ ហើយនាងសង្ឃឹមថាសាធារណៈជននឹងឈប់និយាយអំពី Alex និងនាងតទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ គ្រីស្តាល់បានដឹងថាគ្មានបុគ្គលិកលក្ខណៈរបស់អ្នកណាដែលអាចត្រូវគ្នា និង កាន់តែយល់ច្បាស់ ពីទុក្ខលំបាកនៃការងាររបស់នាងបានទេ។ ដូច្នេះហើយ នាងចង់ផ្ដោតលើការងារ និងបញ្ចប់ការសិក្សាឲ្យកាន់តែប្រសើរវិញ។

Crystal នឹងនៅលីវរហូតដល់នាងមានអារម្មណ៍ថា ready នឹងចាប់ផ្តើមបង្កើតទំនាក់ទំនង បើទោះជានាងជួបមនុស្សដែលសាកសមក្នុងរយៈពេលពីរឆ្នាំខាងមុខក៏ដោយ ក៏នាងនឹងមិនចាប់ផ្តើមទំនាក់ទំនងថ្មីឡើយ។