មិនគួរឲ្យជឿ!! Inez Leong អាចរត់ម៉ារ៉ាតុងចម្ងាយ 10km ទាំងមានផ្ទៃពោះ៧ខែ

Vachana-Website-2Entertainments-LUMEN-Ad

កាលពីថ្ងៃអាទិត្យ Inez បានចូលរួមក្នុងការប្រណាំងចម្ងាយ 10 គីឡូម៉ែត្ររបស់ Standard Chartered ហើយបានបញ្ចប់ក្នុងរយៈពេល 1 ម៉ោង 4 នាទី។ បន្ថែមពីនេះ Inez Leong បាននិយាយថា “ ការចូលរួមរត់ នេះបានលើកទឹកចិត្តដល់ម្តាយគ្រប់រូបឲ្យធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវតាមស្ថានភាពសុខភាពរបស់ពួកគេ ដូចជា ដើរ រត់ ហាត់យូហ្គា ឬ ធ្វើសមាធិជាដើម ។ 

ការធ្វើលំហាត់ប្រាណបែបនេះ ក៏អាចជួយឲ្យទារកនៅក្នុងផ្ទៃមានសុខភាពល្អ និងពិតជាអាចបន្ធូរអារម្មណ៍តានតឹងរបស់អ្នកម្តាយដែលកំពុងមានផ្ទៃពោះឲ្យបានប្រសើរឡើងមែន”។ ប៉ុន្តែ ការចូលរួមរបស់ Inez ក្នុងការរត់ 10km នេះនាំឱ្យមានការជជែកគ្នាយ៉ាងក្តៅគគុកនៅលើប្រពន្ធ័អ៊ីនធើណិត ដោយសារអ្នកខ្លះយល់ថា វាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ម្តាយ និងបង្កហានិភ័យដល់សុវត្ថិភាពទារក។

ទាក់ទងនឹងភាពចម្រូងចម្រាសនេះ Inez បានបង្ហោះនៅលើ Instagram ថា “ខ្ញុំ មិនបដិសេធទេចំពោះរឿងនេះ ប៉ុន្តែខ្ញុំបានចែករំលែកនូវចំណង់ចំណូលចិត្តរបស់ខ្ញុំក្នុងការរត់ ព្រោះការរត់នាំឲ្យខ្ញុំមានអារម្មណ៍ល្អ មានភាពសប្បាយរីករាយ និងសុភមង្គល ហើយក៏មានការលើកទឹកចិត្តពីស្វាមីរបស់ខ្ញុំដូចគ្នា”។

បន្ថែមពីនេះ ទាក់ទងនឹងការព្រួយបារម្ភថាសកម្មភាពរត់របស់ Inez មានគ្រោះថ្នាក់ វេជ្ជបណ្ឌិតហុងកុង Betty Kwan បាននិយាយថារាងកាយរបស់មនុស្សគ្រប់រូបគឺខុសគ្នា ហើយវាជាការសំខាន់ណាស់ដែលត្រូវគិតគូរពីសមត្ថភាពរបស់បុគ្គលមុនពេលធ្វើលំហាត់ប្រាណប្រភេទណាមួយ។

“ជាទូទៅ គ្រូពេទ្យណែនាំឲ្យម្តាយដែលមានផ្ទៃពោះ កុំធ្វើលំហាត់ប្រាណក្នុងកម្លាំងណាមួយខ្លាំងពេក ដែលអាចបណ្តាលឲ្យមានករណីបែកទឹកភ្លោះ ឬ នាំឲ្យកើតមិនគ្រប់ខែ។ ប៉ុន្តែ ​ស្ត្រី​អាច​ទៅ​ធ្វើ​ការ ដើរ រត់ ឬ​ធ្វើ​យូហ្គាបាន​ពេល​មាន​ផ្ទៃពោះ គឺអាស្រ័យលើស្ថានភាពរាងកាយរបស់ម្តាយ។ ទាំងនេះហើយ ដែលធ្វើឲ្យ Inez Leong អាចរត់បានរហូតដល់ 10km ទាំងកំពុងពពោះ ៧ខែ។

ប្រភព ៖ Thestar.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង