ផ្អែមល្ហែមណាស់!! Louisa Mak និង Keith Shing បានចែករំលែករឿងរ៉ាវស្នេហារបស់ពួកគេ

Vachana-Website2-News-LUMEN-Ad-1

នៅយប់ ថ្ងៃទី ៣០ ខែ Shing ទើបតែបង្ហោះវីដេអូគួរឱ្យចាប់អារម្មណ៍មួយនៅលើ Instagram ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ជាវីដេអូយ៉ាងផ្អែមល្អែមរបស់គូស្នេហ៍នេះ អមជាមួយ caption យ៉ាងវែង ។

ក្នុងនោះ Keith Shing បាននិយាយថា “កាលពីមុន ខ្ញុំគិតថាខ្ញុំនឹងនៅលីវពេញមួយជីវិតរបស់ខ្ញុំ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានចូលរួម

ធ្វើការក្នុងស្ថានីយ​ទូរទស្សន៍មួយ ដែលខ្ញុំបានជួបនារីស្អាតៗជាច្រើន ហើយនៅ​ទី​បំផុត ខ្ញុំ​បាន​ស្គាល់​មនុស្ស​ស្រី​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​​ខ្ញុំ​ហាក់ដូចជាធ្លាប់​បាន​ជួប​នាង​មុន​មកហើយ»។

“មុនដំបូងពួកយើងមិនសូវស្និទ្ធិស្នាលគ្នាទេ ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើង រំពឹងថានឹងមានការអភិវឌ្ឍន៍ទំនាក់ទំនងឲ្យទៅមុខបាននោះដែរ ប៉ុន្តែនៅពេលដែលយើងនិយាយកាន់តែច្រើន យើងមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាងមុន។

រំភើបចិត្តណាស់ ព្រោះមិនដែលជួបស្រីស្អាត ឧស្សាហ៍ព្យាយាម និងចេះគិតគូរដូចខ្ញុំឡើយ។ ហើយខ្ញុំគិតថាការនៅជាមួយនាង គឺមិនដែលខ្ជះខ្ជាយពេលវេលាទេ។ យើងលេងជាមួយគ្នារាល់ថ្ងៃ ដូចជាមិត្តល្អបំផុត ហែលទឹក ជិះស្គីជាមួយគ្នា ប្រៀបដូចជា “គូស្នេហ៍” និង “មិត្ត” យ៉ាងល្អឥតខ្ចោះ។

ក្រោយមក ខ្ញុំបាននិយាយលេងសើចថា បើយើងរៀបការ ខ្ញុំ​ប្រាកដ​ថា​យើង​នឹង​ជួប​ការ​លំបាក​ជា​ច្រើន​នៅ​ពេល​អនាគត ប៉ុន្តែ​ដរាប​ណា​យើង​ប្រឈម​មុខ​នឹង​ពួក​គេ​ជាមួយ​គ្នា យើង​អាច​ជម្នះ​បាន។ ភ្លាមៗបន្ទាប់ពីការបង្ហោះ Instagram របស់ Shing មក Louisa Mak ក៏បានធ្វើការបង្ហោះដោយបង្ហាញថា Shing បានសុំនាងរៀបការនៅឆ្នេរមួយក្នុងទីក្រុងស៊ីដនី ដោយបន្ថែមពីលើផ្កា គាត់បានបង្ហាញចិញ្ចៀនពេជ្រដ៏ធំដល់នាង។

ការសុំរៀបការបែបនេះ បាន​ធ្វើ​ឱ្យ​ Louisa Mak អារម្មណ៍​រំភើប និង​រីករាយ​ជា​ខ្លាំង​ ជាមួយនឹង​ចិញ្ចៀន​ពេជ្រ​ដ៏​មហិមារបស់គាត់ ដែល​ធ្វើ​ឱ្យ​នាង​មិនអាចរៀបរាប់បាន។

ប្រភព ៖ dimsumdaily.hk

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង