សព្វថ្ងៃនេះ ឆ្នេរ និង កោះ នៅក្នុងប្រទេសខ្មែរមួយចំនួន ស្រស់ស្អាត និង លេចធ្លោរ មិនចាញ់ឆ្នេរនៃកោះរបស់ប្រទេសដទៃឡើយ គ្រាន់តែយើងមិនទាន់មានការអភិវឌ្ឍន៍បានលឿនទៅតាមតំបន់ខ្លះៗប៉ុណ្ណោះ។
ងាកមកមើល បច្ចុប្បន្ននេះវិញ តាមការសង្កេតឲ្យឃើញថា នៅតាមបណ្តោយឆ្នេរសមុទ្រ ក៏ដូចជាកោះនៃខេត្តមួយចំនួន កំពុងតែមានការអភិវឌ្ឍន៍យ៉ាងពេញទំហឹង ដែលធ្វើឲ្យសោភណ្ឌ័ភាពនៃកោះនីមួយៗ សុទ្ធសឹងតែជាកន្លែងទាក់ទាញចិត្តភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមិនតិចទេ។
យ៉ាងណាមិញ ឆ្នេរសមុទ្ររបស់ខ្មែរមួយចំនួន ក៏ធ្លាប់ត្រូវបានប្រទេសគេសរសើរថា ជាឆ្នេរមួយដែលស្អាតបំផុតផងដែរ ដូច្នេះ ឲ្យតែយើងទាំងអស់គ្នាចូលរួមជួយថែរក្សាបរិស្ថាន កុំបោះសំរាមចោលតាមឆ្នេរ ឬកន្លែងញ៉ាំអីមួយចំនួន នោះអាចជួយឲ្យតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសយើងកាន់តែស្រស់ស្អាតបន្ថែមទៀត។
ជាចុងក្រោយ មិនចាំបាច់ចង់ទៅឆ្នេររបស់ប្រទេសគេទៀតទេ ឆ្នេររបស់ប្រទេសខ្មែរក៏ស្អាតមិនចាញ់ប្រទេសជិតខាងដែរ ដើរឲ្យសព្វនៅប្រទេសយើងសិនក៏បានដែរ អ្វីដែលសំខាន់យើងអាចជួយលើកស្ទួយទេសចរណ៍របស់ប្រទេសថែមទៀត។