គ្រាន់តែប្រើ Skincare ក៏អាចពន្យាភាពចាស់ និងធ្វើឲ្យយើងក្មេងជាងវ័យបានដែរ នេះជាចំនុចសំខាន់ៗដែលដុកទ័រណែនាំ

photo_2024-04-20_10-18-07

ប្រើប្រាស់ Skincare រាល់ថ្ងៃ តែមានដឹងសម្អិតអំពី Skincare ដែលជួយពន្យាភាពចាស់ដែលឬទេ? ខាងក្រោយនេះ វេជ្ជបណ្ឌិត សៀង សុខហេង ឯកទេសជំងឺសើស្បែក លើកយក Skincare 3សំខាន់ៗមានដូចជា សេរ៉ូម moisturizer និង sunscreen មកជម្រាបលម្អិតជូន។

សម្រាប់សេរ៉ូម ត្រូវតែមានសារធាតុសកម្មមួយចំនួនដូចជា ពពួក Hyaluronic acid ពពួក Niacinamide, Vitamin C និងពពួក Retinol។ ជាទូទៅយើងដឹងហើយថា ពពួក Hyaluronic acid វាមានសារធាតុសំខាន់ដែលជួយផ្តល់សំណើមទៅលើស្បែក ដោយវាមានសមត្ថភាពខ្ពស់ក្នុងការទប់ជាតិទឹកនៅក្នុងស្បែក ចំណែក ពពួក Niacinamide ឬហៅថា វីតាមីន B3 វាអាចជួយប្រឆាំងនឹងឌីកាល់សេរីមួយចំនួន ដែលទប់ជាមួយនឹងភាពចាស់ ជួបបំបាត់ស្នាមអុជខ្មៅ ធ្វើឲ្យស្បែកហ្មត់ និងមានសំណើម មួយវិញទៀតទាក់ទងជាមួយនឹង Vitamin C ដែលវាជួយឲ្យស្បែកភ្លឺថ្លា និងជួយប្រឆាំងឌីកាល់សេរីដូចគ្នា ព្រោះរ៉ាដេកាល់សេរី វាធ្វើឲ្យស្បែកឆាប់ចាស់ និងមានភាពជ្រីវជ្រួញ និងចុងក្រោយអ្វីដែលសំខាន់ដូចគ្នានោះគឺ សារធាតុ Retinol ក៏ដូចគ្នាដែរ គឺជួយបំបាត់ស្នាមជ្រីវជ្រួញបន្តិចបន្ទួច និងបំបាត់ស្នាមអុជខ្មៅ។

លើសពីអ្វីដែលយើងបានប្រើ ដូចជាសេរ៉ូម moisturizer ដែលផ្ទុកសារធាតុសកម្មទាំងអស់នោះ គ្រូពេទ្យក៏លើកទឹកចិត្តឲ្យអ្នកលាបជាមួយនឹង sunscreen ព្រោះយើងដឹងហើយថាប្រទេសយើងគឺស្ថិតនៅតំបន់ត្រូពិក ដែលមានអាកាសធាតុក្តៅហើយសើម ដូច្នេះស្បែកយើងនៅពេលដែលវាត្រូវថ្ងៃ និងមិនមានការការពារត្រឹមត្រូវ វានឹងធ្វើឲ្យងាយកើតស្នាមអុតខ្មៅ ដោយសារតែវាប៉ះពាល់ជាមួយនឹង UVA UVB ដែលវាប៉ះផ្ទាល់ទៅលើស្បែក ដូច្នេះក្រៅពី Skincare យើងគម្បីប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ ។

ក្រៅពីលាប បំប៉ន ថែរក្សាស្បែកហើយ ទាក់ទងជាមួយនឹងចំណីអាហារ ការថែមរក្សាសុខភាពក៏សំខាន់ដូចគ្នាដើម្បីពន្យានូវភាពចាស់ ដូចជាការសម្រាកឲ្យបានគ្រប់គ្រាន់ ការញ៉ាំនូវបន្លែផ្លែឈើឲ្យបានគ្រប់មុខ និងការបរិភោគទឹកឲ្យបានគ្រប់គ្រាន់ផងដែរ។

ចំណែកសេវាកម្មដែលជួយទៅលើការពន្យាភាពចាស់វិញ គ្រូពេទ្យណែនាំសេវាកម្មមួយចំនួនដូចជា ការជំរុះកោសិការចាស់ ដើម្បីឲ្យកោសិការថ្មីដុះលូតលាស់មកស្អាតនិងមានសុខភាពល្អ។

មួយវិញទៀតគឺការធ្វើសេវាកម្មដាប់ម្ជុលតូចៗទៅលើស្បែក ដើម្បីឲ្យមានការផលិតពពួកខូឡាជែននៅលើស្បែក និងជួយឲ្យស្បែកដែលកកើតថ្មីមានសភាពរឹងមាំ តឹងណែន និងសុខភាពល្អ។

សេវាកម្មមួយទៀតគឺ ប្រើជាកម្តៅដើម្បីភ្ញោចស្រទាប់ជ្រៅនៃស្បែក ធ្វើឲ្យស្បែកតឹងណែន កាត់បន្ថយភាពយារធ្លាក់នៃស្បែក។

ជាមួយនឹងសេវាកម្មដែលបានរៀបរាប់ខាងលើនេះ ដើម្បីទទួលបានប្រសិទ្ធភាព និងសុវត្ថិភាព គឺលើកទឹកចិត្តឲ្យបងប្អូន ឬអ្នកជំងឺមកពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ និងសមស្របទៅតាមស្ថានភាពស្បែក។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង