គន្លឹះសំខាន់ៗចំនួន ៥ សម្រាប់ស្បែកភ្លឺថ្លា ដែលជាអាថ៌កំបាំងសម្រស់នៃតារាកូរ៉េ

Entertainments-LUMEN

K-beauty មានភាពល្បីល្បាញ ដោយសារការយកចិត្តទុកដាក់លើការថែរក្សាស្បែក ឲ្យមានសំណើម ស ទន់ រលោង និងក្មេងជាងវ័យ។ ការសម្រេចបាននូវស្បែកភ្លឺថ្លាបែបកូរ៉េនោះ ពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលមួយចំនួន – វានិយាយអំពីការទទួលយកទម្លាប់ថែរក្សាស្បែកដ៏ទូលំទូលាយ ដែលដោះស្រាយទិដ្ឋភាពផ្សេងៗនៃសុខភាពស្បែក។

ហើយប្រសិនបើអ្នកមានបំណងចង់បានស្បែកសភ្លឺចែងចាំង ដែលបង្ហាញពីភាពរស់រវើក ត្រូវប្រាកដថាធ្វើតាមគន្លឹះសំខាន់ៗ ខាងក្រោមនេះរបស់ K-beauty ៖

1. ការថែរក្សាស្បែកសម្រាប់ ក គឺជាកត្តាចាំបាច់

មនុស្សជាច្រើន មិនដឹងថា ក របស់អ្នកអាចបង្ហាញពីអាយុរបស់អ្នកបានទេ។ វាសំខាន់ណាស់ក្នុងការធ្វើឱ្យប្រាកដថាមិនត្រឹមតែមុខរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែករបស់អ្នកក៏មើលទៅក្មេងផងដែរ។ នោះហើយជាមូលហេតុដែលអ្នកតែងតែឃើញអ្នកមានឥទ្ធិពល និងតារាកូរ៉េលាបផលិតផលថែរក្សាស្បែក តាំងពីមុខចុះដល់ក។

2. foundation ដែលលើកពណ៌ស្បែកអាចជាមិត្តល្អបំផុតរបស់អ្នក

ជាមួយនឹងនិន្នាការចុងក្រោយបំផុតនៃការប្រើ ‘ foundation-free’ អ្នកមានឥទ្ធិពលជាច្រើន កំពុងជំនួសក្រែមលាបពណ៌ធម្មតា និងក្រែមផ្តល់សំណើម។ នេះអនុញ្ញាតឱ្យសម្រស់ធម្មជាតិរបស់ពួកគេ ភ្លឺដោយមិនចាំបាច់តុបតែងមុខធ្ងន់។ ក្រែម Tone-up ជួយលុបបំបាត់ភាពក្រហម ខណៈពេលដែលផ្តល់ឱ្យអ្នកនូវភាពក្មេងជាងវ័យ។

3. ការថែរក្សាស្បែក គឺជាគន្លឹះនៃមូលដ្ឋានដ៏ល្អសម្រាប់ការតុបតែងមុខបែបធម្មជាតិ

ប្រសិនបើអ្នកបានមើលវីដេអូរបស់សិល្បករ តុបតែងមុខជនជាតិកូរ៉េ អ្នកនឹងសម្គាល់ឃើញថា ពួកគេចំណាយពេលវេលាច្រើនប៉ុណ្ណា សម្រាប់ការរៀបចំថែរក្សាស្បែក។ ការថែទាំស្បែកត្រឹមត្រូវ ធានាបាននូវម្សៅនៅលើមុខដែលជាប់ល្អ សម្រាប់ foundation និង cushion នៅតែលោងលើផ្ទៃមុខ ដោយមិនរបក។

4. សាកល្បងពណ៌ផ្ទាល់ខ្លួនរបស់អ្នក

ប្រទេសកូរ៉េ ត្រូវបានគេស្គាល់ដោយសារការឈ្លក់វង្វេង ក្នុងការស្វែងរកពណ៌ផ្ទាល់ខ្លួន។ ការវិភាគពណ៌ផ្ទាល់ខ្លួនជួយកំណត់អត្តសញ្ញាណ ពណ៌ដ៏ល្អបំផុតដែលបង្កើនលក្ខណៈធម្មជាតិរបស់អ្នក រួមទាំងស្រមោលតុបតែងមុខ រចនាប័ទ្ម និងសូម្បីតែសម្លៀកបំពាក់។

5. ប្រើប៉ុងម្សៅផាត់ជំនួសដៃរបស់អ្នក

 អ្នកប្រហែលជាធ្លាប់ឃើញតារាកូរ៉េ ដែលអ្នកចូលចិត្តប្រើប៉ុងម្សៅផាត់សម្រាប់លាបស្បែក និងគ្រឿងសម្អាង។ ដោយសារតែវាបិទបាំងស្នាម និងល្អនៅលើមុខ ជាងបើប្រៀបធៀបទៅនឹងជក់។

ប្រភព៖ Allkpop

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង