ចំណុចខ្លះៗដែល យើងអាចរៀនបានពី រឿង K-drama Queen Of Tears

Vachana-Website-Entertainments-LUMEN-Ad-15

រឿង Queen Of Tears មិនត្រឹមតែជាខ្សែភាពយន្តដ៏ល្បីប៉ុណ្ណោះទេ ប៉ុន្តែសាច់រឿង និង តម្លៃអប់រំក៏មានច្រើនដែលគួរឲ្យយើងស្វែងយល់នៅក្នុងរឿងមួយនេះ។

1. លុយ​ និង ​អំណាច​របស់​អ្នកមិនអាច​ស្ថិតស្ថេរ​បានរហូត​នោះ​ទេ ដូច្នេះ​ហើយទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយត្រូវ​ចេះរៀនដាក់ខ្លួន និងបន្ទាប់​ខ្លួន​ជានិច្ច។

2. ត្រូវប្រយ័ត្នជាមួយមនុស្សជុំវិញខ្លួន ព្រោះអ្នកខ្លះចាំតែលួចខាំអ្នក នៅពេលដែលអ្នកបរាជ័យហើយបាត់បង់គ្រប់យ៉ាង

3. មនុស្សខ្លះសំដែងធ្វើល្អនៅនឹងមុខអ្នក ដើម្បីប្តូរយកទំនុកចិត្តអ្នកជាមុនសិន ជួនកាលបើអ្នកមិនយកចិត្តទុកដាក់សង្កេតឲ្យមែនទែនទេ នោះអ្នកនឹងត្រូវគេបោកបញ្ឆោតជាក់ជាមិនខាន

Screenshot

4. មុខមាត់ពិតប្រាកដរបស់មនុស្សនឹងបង្ហាញចេញច្បាស់បំផុត ស្របពេលដែលអ្នកធ្លាក់ដល់ចំណុចដែលទាបបំផុត

5. មនុស្សដែលស្រឡាញ់អ្នកពិត តែងស្រឡាញ់អ្នកមិនថាអ្នកស្ថិតក្នុងស្ថានភាពលំបាក

6. ការប្រាស្រ័យទាក់ទងគ្នា តែងតែជាគន្លឹះល្អមួយ ក្នុងការជួយឲ្យជីវិតអាពាហ៍ពិពាហ៍កាន់តែផ្អែមល្ហែមរវាងប្តីប្រពន្ធ

7.ទោះជាអ្នកមានទ្រព្យសម្បតិ្តច្រើនប៉ុណ្ណា ក៏មិនប្រាកដឡើយថាអ្នកអាចសប្បាយចិត្តបានច្រើនជាងមនុស្សសាមញ្ញធម្មតា

ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗ ដែលយើងអាចស្វែងយល់បន្ថែមបាន តាមរយៈរឿង K-drama មួយនេះ ព្រោះពេលខ្លះសាច់រឿងអាចត្រូវជាមួយជីវិតពិតជាក់ស្តែងក៏មានដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង