ជារឿយៗ អ្នកជំងឺទឹកនោមផ្អែម តែងតែមកសាកសួរគ្រូពេទ្យដើម្បីដឹងថា តើគាត់អាចទទួលទានអ្វីបានខ្លះ?
ដើម្បីបង្កើនការយល់ដឹងបន្ថែម យើងសូមណែនាំជូនបងប្អូនអំពី អ្វីដែលជាសន្ទស្សន៍ជាតិស្ករជាមុនសិន!
ជាតិស្ករ គឺមានសារៈសំខាន់ នៅក្នុងការធ្វើអោយកំរិតជាតិស្ករនៅក្នុងខ្លួនរបស់មនុស្សយើង ក៏ដូចជា អ្នកជំងឺកើនឡើងលឿន ឬ យឺត។
មួយវិញទៀត សន្ទស្សន៍ជាតិស្ករត្រូវបានបែងចែកជា ៣ ប្រភេទទៅតាមកំរិតរបស់វា: ទាប មធ្យម និង ខ្ពស់។
ដូច្នេះហើយ ខាងក្រោមនេះជាតារាង ចំណីអាហារមួយចំនួន ដែលបង្ហាញអំពីកំរិតនៃសន្ទស្សន៍ជាតិស្ករ ទៅតាមប្រភេទនីមួយៗ៖
– សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរគប្បីជៀសវាងនូវអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់
– សន្ទស្សន៍ជាតិស្ករមធ្យមអាចទទួលទានក្នុងកំរិតសមរម្យ
– សន្ទស្សន៍ជាតិស្ករខ្លះទាបអាចទទួលទានបានច្រើនជាងគេក្នុងចំណោមអាហារទាំងបីប្រភេទនេះ
ជាដំណោះស្រាយ ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីសាស្ត្រធ្វើយ៉ាងណាអោយសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែតបាន ជារៀងរាល់ថ្ងៃ។
ប្រភព ៖ មន្ទីរពេទ្យកាល់ម៉េត