កាលពីថ្ងៃទី 26 ខែមេសា Seo Ye Ji បានធ្វើឱ្យអ្នកគាំទ្ររីករាយឡើងវិញ ជាមួយនឹងការបើកដំណើរការគណនី Instagram ផ្ទាល់ខ្លួនរបស់នាង

លើសពីនេះ បន្ទាប់ពីបើកគណនីភ្លាមៗ តារាស្រីរូបនេះ បានចែករំលែករូបថតយ៉ាងរីករាយពីការដើរលេងជាមួយអ្នកស្គាល់គ្នា ដោយស្លៀកសំលៀកបំពាក់សាមញ្ញធម្មតា និង ពោរពេញដោយស្នាមញញឹម។

លើសពីនេះ នាងបានប្រកាសថា “ខ្ញុំបានបង្កើតគណនី Instagram សម្រាប់ Yeyes (fandom name) ដែលជាទីស្រឡាញ់របស់ខ្ញុំ”។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ 2021 Seo Ye Ji បានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនដែលទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់នាង។ យ៉ាងណាមិញ បន្ទាប់ពីបាត់ខ្លួនពីសិល្បៈប្រហែលមួយឆ្នាំ តារាស្រីរូបនេះបានត្រលប់មកធ្វើសកម្មភាពឡើងវិញក្នុងរឿង ‘Eve’ របស់ទូរទស្សន៍ tvN ក្នុងឆ្នាំ 2022។

ជាចុងក្រោយ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 Seo Ye Ji បានចែកផ្លូវជាមួយភ្នាក់ងាររបស់នាងគឺ Gold Medalist ហើយមិនបានចុះហត្ថលេខាជាមួយភ្នាក់ងារថ្មីឡើយ។
ប្រភព ៖ allkpop