នាពេលថ្មីៗនេះ សារព័ត៌មាន JTBC បានបង្ហាញថា ដើមទុននៃការផលិតកាបូបប្រណិត Christian Dior ដែលលក់តម្លៃប្រហែល 2,850 ដុល្លារ ចំណាយអស់ត្រឹមតែ 60 ដុល្លារប៉ុណ្ណោះ។
លើសពីនេះដែរ យោងតាម Bloomberg និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងទៀតកាលពីថ្ងៃទី 10 ខែមិថុនា តុលាការអ៊ីតាលីបានលាតត្រដាងថា រោងចក្រទាំងនេះ មានអ្នកម៉ៅការជនជាតិចិន ៤ ក្រុមហ៊ុនចូលគ្នា ដែលព្យាយាមលក់កាបូបនីមួយៗឱ្យ Dior ក្នុងតម្លៃ 53 អឺរ៉ូ (ប្រហែល60 ដុល្លារ) ហើយកាបូបទាំងនេះត្រូវបានលក់នៅក្នុងហាង Dior ក្នុងតម្លៃ 2,600 អឺរ៉ូ (ប្រហែល 2,850 ដុល្លារ) ដែលនេះជាអំពើខុសច្បាប់ក្នុងឧស្សាហកម្ម និង គ្មានការទទួលខុសត្រូររបស់ហាង។
បន្ថែមពីនេះ វាត្រូវបានគេដឹងថា រោងចក្រផលិតនេះ ភាគច្រើនជួលជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសចិន និងហ្វីលីពីន ដើម្បីឲ្យកម្មករធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃដោយគ្មានថ្ងៃឈប់សម្រាក ដើម្បីផលិតកាបូបទាំងនេះក្នុងតម្លៃថោក ហើយដាក់ស្លាកថា “ផលិតនៅប្រទេសអ៊ីតាលី”។
ទន្ទឹមនឹងនេះ ក្រោយពីដំណឹងនេះបានផ្ទុះឡើងនៅលើអ៊ីនធើណែត ធ្វើអ្នកនិយមលេងអ៊ីនធើណែតភាគច្រើនបានសម្ដែងការតក់ស្លុត និងខកចិត្តចំពោះការលាតត្រដាងថ្មីៗអំពីការផលិតរបស់ Christian Dior ដែលធ្វើឲ្យមានការរិះគន់មិនដាច់នៅលើប្រពន្ធ័ផ្សព្វផ្សាយសង្គម។
ប្រភព ៖ AllKpop