អត់ដឹងឆ្ងាញ់ត្រង់ណាទេ! ភេសជ្ជៈចម្លែកនៅប្រទេសចិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

Vachana-Websiteh-News-LUMEN-Ad

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែទីផ្សារហាងកាហ្វេក្នុងប្រទេសចិន មានការប្រកួតប្រជែងខ្លាំងសឹងតែគ្រប់ហាង ធ្វើឲ្យម្ចាស់ហាងកាហ្វេមួយចំនួនបានប្រើការផ្សំដ៏ចម្លែក និង រសជាតិថ្មី ដើម្បីទាក់ទាញអ្នកផឹកកាហ្វេ។

ជាមួយគ្នានេះដែរ នៅក្នុងប្រទេសចិនដីគោកកាហ្វេមួយចំនួនត្រូវបានផលិតឡើងតាមរូបមន្តចម្លែក ដែលមើលទៅមិនដឹងថាឆ្ងាញ់ត្រង់ណាទេ ប៉ុន្តែបែរជាទទួលបានការចាប់អារម្មណ៍ជាច្រើនទៅវិញ។

យោងតាមគណនី Instagram មួយដែលបានផុស latte ដ៏ចម្លែកជាច្រើនត្រូវបានបង្កើតឡើងមានដូចជា Century egg latte , octopus latte or oysters in Americano និង scallion latte។

យ៉ាងណាមិញ កាលពីថ្ងៃកាលពីថ្ងៃទី ១២ ខែ មិថុនា កន្លងទៅនេះ តារាចម្រៀងតៃវ៉ាន់ Jolin Tsai បានសាកល្បងរសជាតិកាហ្វេដ៏ចម្លែកនេះ ក្រោយពេលទទួលបានការណែនាំពីម្ចាស់ហាង។ បន្ទាប់ពី​នាងបាន​ផឹក​ឡាតេ​មួយ​កែវនោះ នាង​ក៏​លែងមានស្នាម​ញញឹម ​ទឹក​មុខ​ឡើង​ក្រហមខ្លាំង និង​បង្ហាញ​ការ​ខ្ពើម​រអើម។

ជាចុងក្រោយ តារាចម្រៀងតៃវ៉ាន់រូបនោះបាននិយាយថា មនុស្សពេលខ្លះគឺចម្លែកណាស់ ចូលចិត្តតែរបស់ប្លែក រសជាតិថ្មី ទោះបីជាដឹងថាវាទទួលយកមិនបានក៏ដោយ ដូច្នេះ Jolin Tsai សូមសរសើរអ្នកដេលអាចទទួលយករសជាតិនេះបាន។

ប្រភព : Asian One News & CNA

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង