កាលពីថ្ងៃទី ១៤ ខែមិថុនា ក្រុមហ៊ុន Artist Company របស់ Kim Hye Yoon បានប្រកាសថា fan meeting ឆ្នាំ ២០២៤ របស់តារាសម្តែងស្រីរូបនេះដែលហៅថា “Hye-ppiness” នឹងធ្វើឡើងនៅខែ កក្កដា ខាងមុខនេះ។
ជាមួយគ្នានេះដែរ កម្មវិធីជួបអ្នកគាំទ្រដោយផ្ទាល់ នេះ គឺធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យ Sungshin Women’s Unjeong Green Campus Auditorium ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃទី 13 ខែកក្កដា។
បន្ទាប់ពីបញ្ចប់ fan meeting នេះ តារាស្រី Kim Hye Yoon នឹងធ្វើដំណើរទៅកាន់ទីក្រុង Osaka និង Tokyo (Yokohama) បន្តទៀត។
គួរបញ្ជាក់ដែរថា តារាស្រី Kim Hye Yoon កំពុងអង្រួនប្រជាប្រិយភាពរបស់ខ្លួនជាមួយអ្នកគាំទ្របន្ទាប់ពីបានសម្តែងជាតួឯកស្រី នៅក្នុងរឿង Lovely Runner ដែលទើបតែបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍មុន។
ប្រភព ៖ koreaboo
បញ្ចេញមតិយោបល់