ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ YG Entertainment វាត្រូវបានបង្កើតឡើងដោយ Teddy ក្នុងឆ្នាំ 2016 ។ បច្ចុប្បន្ននេះវាមានអ្នកសិល្បៈដូចជា Somi និង Zion.T ហើយក៏អាចក្លាយជាផ្ទះរបស់ Rosé ផងដែរ។ ដែលដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនយល់ច្រឡំដូចគ្នា។
យ៉ាងណាមិញ អ្នកខ្លះទៀតបានចង្អុលបង្ហាញថា មានហេតុផលជាច្រើនដែលធ្វើឲ្យការផ្លាស់ប្តូរនេះ មានន័យល្អឥតខ្ចោះចំពោះតារាចម្រៀង BLACKPINK Rosé ហើយខាងក្រោមនេះគឺជាហេតុទាំង 3 ដែលអ្នកគាំទ្រគិតថា Rosé ចូលក្នុងផលិតកម្ម BLACK LABEL ។
1. Teddy
ជាដំបូង BLINKs យល់ស្របថាវត្តមានរបស់ Teddy នៅក្នុង THE BLACK LABEL ទំនងជាមូលហេតុចម្បងដែល Rosé ចង់ចូលរួមជាមួយក្រុមហ៊ុនរបស់គាត់។ Teddy គឺជាផលិតករសំខាន់របស់ BLACKPINK តាំងពីដើមមក ដោយធ្វើការជាមួយសមាជិកទាំងបួន ក្នុងការថតបទចម្រៀងនីមួយៗរបស់ពួកគេ។ បទចម្រៀងទោលផ្ទាល់ខ្លួនរបស់ Rosé គឺ “On The Ground” “Gone” និង “Hard to Love” ត្រូវបានផលិតដោយ Teddy ដូចគ្នា។ ដូច្នេះនាងប្រហែលជាចង់ធ្វើការជាមួយនរណាម្នាក់ ដែលនាងទុកចិត្ត អ្នកដែលយល់ពីដំណើរការនិពន្ធបទចម្រៀងរបស់នាងល្អបំផុត។
2. សេរីភាព
Rosé គឺជាសមាជិកតែម្នាក់គត់ពី BLACKPINK ដែលមិនបានបង្កើតភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង ហើយនេះប្រហែលជាសេរីភាពដែលនាងប្រាថ្នា។ ទោះបីជាអ្នកគាំទ្រជាច្រើនចង់ឱ្យនាងក្លាយជាឯករាជ្យ ក្នុងរឿងនេះផងដែរ ប៉ុន្តែអ្នកផ្សេងទៀតបានទទួលស្គាល់ថាវាពិបាកបន្តិច ក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន។ ហើយវាក៏អាចទៅរួចដែលថានាងមិនធ្វើការជា CEO និងតន្ត្រីករក្នុងពេលតែមួយ។
3. ពេលវេលា
ទីបំផុត ការពិតដែលសិល្បករនៅក្រោម THE BLACK LABEL មិនចេញបទចម្រៀងជាញឹកញាប់អាចជាការទាក់ទាញដល់ Rosé អ្នកគាំទ្រមួយចំនួនជឿបែបនេះ។ នាងប្រហែលជាដូច Somi ដែលត្រូវបានគេប៉ាន់ស្មានថាបានចាកចេញពី JYP Entertainment ដើម្បីមានពេលទំនេរច្រើន ជាមួយគ្រួសាររបស់នាង ហើយឥឡូវនេះគ្រាន់តែចេញបទចម្រៀងមួយរៀងរាល់ឆ្នាំ។ ដូចគ្នាដែរ Rosé ក៏អាចគ្រាន់តែចង់ “សម្រាក” ។
ហើយនៅចុងបញ្ចប់ អ្នកគាំទ្រជឿជាក់លើ Rosé ហើយគិតថា នាងតែងតែចង់បានអ្វីដែលល្អបំផុត សម្រាប់ខ្លួនឯង និងអ្នកគាំទ្រ។
ប្រភព៖ Koreaboo