Jung Yong Hwa ​នឹងមានវត្តមាន​សម្ដែង​ក្នុង​រឿង​អាថ៌កំបាំងខ្នាតធំជា​លើក​ដំបូង​ក្នុង​រយៈពេល ៧ ឆ្នាំ

Vachana-Website-Newsk-LUMEN-Ad

នៅថ្ងៃទី 18 ខែមិថុនានេះ ផលិតកម្ម FNC Entertainment បានប្រកាសថា Jung Yong Hwa នឹងចូលរួមសម្តែងក្នុងរឿង “Favorite Restaurant” ដែលបានចាប់ផ្តើមថតហើយ។

រឿង “Favorite Restaurant” គឺជាខ្សែភាពយន្តអាថ៌កំបាំងខ្នាតធំ ដែល Jung Yong Hwa បានវិលត្រឡប់មកសម្តែងវិញបន្ទាប់ពីសម្តែងក្នុងរឿងខ្នាតធំចុងក្រោយរបស់គាត់ក្រោមចំណងជើង “Cook Up a Storm” ក្នុងឆ្នាំ 2017។

គួរបញ្ជាក់ផងដែរថា ពីមុន Jung Yong Hwa បានបង្ហាញឈុតសម្តែងរបស់គាត់ក្នុងរឿង “The Package” “Brain Works” និង “Sell Your Haunted House ” ដែលធ្វើឲ្យល្បីល្បាញខ្លាំងចាប់ពីពេលនោះមក។

ទន្ទឹមនឹងនេះ ដោយសារតែការសម្តែងតួនាទីចម្រុះក្នុងរឿងមនោសញ្ចេតនា រន្ធត់ និងកំប្លែង ដូច្នេះហើយ ការត្រលប់មកវិញរបស់ Jung Yong Hwa ត្រូវបានទន្ទឹងរង់ចាំយ៉ាងអន្ទះសារពីអ្នកគាំទ្រជាច្រើនរូប។

ប្រភព Soompi

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង