ថ្មីៗនេះ ការបង្ហោះដែលមានចំណងជើងថា “ស្បែករបស់ Han So Hee នៅក្នុងរូបថតនេះ ពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់” បានរីករាលដាលនៅលើគេហទំព័រ សហគមន៍អនឡាញដ៏ពេញនិយម Instiz ដែលការបង្ហោះនោះរួមមានរូបភាព Han So Hee អង្គុយក្បែរតារាសម្ដែងជប៉ុន Yuko Araki ក្នុងព្រឹត្តិការណ៍ Dior។
ខណៈដែលតារាស្រីទាំងពីរ បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងស្រស់ស្អាតភ្លឺចែងចាំងតាមរូបភាពរៀងៗខ្លួន តែយ៉ាងណាស្បែករបស់ Han So Hee មើលទៅសស្លេកខ្លាំង បើធៀបនឹង Araki។ ភាពផ្ទុយគ្នារវាងសម្បុរស្បែករបស់ពួកគេ គឺខ្ពស់ខ្លាំងណាស់ដែលរូបថតមើលទៅ ហាក់ត្រូវបានកែសម្រួលដោយផ្នែកនៅចំហៀងរបស់ Han So Hee។
ក្រោយមក អ្នកនិយមលេងអ៊ីនធើណែត មានការតក់ស្លុតជាខ្លាំងចំពោះរូបថតទាំងនេះ ដែលធ្វើឲ្យពួកគេយល់ឃើញ ពីភាពស្លេកស្លាំងរបស់តារាស្រីក្នុងជីវិតពិត។ អ្នកខ្លះថែមទាំងនិយាយថាអរគុណ ចំពោះសម្បុរស្បែកនាង នឹងសមឥតខ្ចោះសម្រាប់តួបិសាចជញ្ជក់ឈាម Vampire។
ប្រភព៖ Koreaboo