តុក្កតា Labubu ជាសត្វដែលមានត្រចៀកវែង ធ្មេញមុតស្រួច ជាមួយនឹងស្នាមញញឹមយ៉ាងធំ វាគឺជាតួអង្គមួយនៅក្នុង Monster Kingdom ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 ដោយវិចិត្រករហុងកុង Kasing Lung បន្ទាប់មក លោកបានចូលទៅក្នុងកិច្ចសន្យាផលិត និងលក់ផ្តាច់មុខជាមួយ Pop Mart។ រហូតមកដល់ពេលនេះ collections របស់ Labubu មានច្រើនជាង 10 ហើយតុក្កតាដែលពេញនិយមបំផុតគឺ “Labubu – The Monsters Exciting Macarons” ។
ក្រោយមក Labubu បានក្លាយជាតុក្កតាសិល្បៈដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសថៃភ្លាមៗ នៅពេលដែល Lalisa “Lisa” Manoban សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពនៃការទិញ collections Labubu របស់នាងនៅលើ Instagram ។
កំណែមួយចំនួននៃតុក្កតា Labubu ឥឡូវនេះគឺនៅក្រៅផលិតកម្ម ឬត្រូវបានលក់អនឡាញជារបស់មានតម្លៃថ្លៃរបស់អ្នកប្រមូលទិញ។ ជាឧទាហរណ៍ ឈុតតុក្កតា Labubu ចំនួនប្រាំមួយនៅក្នុងស៊េរី “Exciting Macaron” នឹងមានតម្លៃ 435$ ធៀបនឹងតម្លៃលក់រាយដើម 90$ ។
មូលហេតុវា Labubu ថ្លៃ ព្រោះក្រុមហ៊ុនដាក់លក់ម្តងៗ ចំនួនតិចជាងអ្នកទិញ បើតម្លៃពីក្រុមហ៊ុនមកមិនថ្លៃទេតែទិញពិបាក បើចូល store ត្រូវចុះឈ្មោះអនឡាយហើយតំរង់ជួទៀត ពេលដែលអីវ៉ាន់ store អស់ មានតែពួកឈ្មួញកណ្តាលយកមកលក់ក្រៅ ជាឧទាហរណ៍ ឈុតតុក្កតា Labubu ចំនួនប្រាំមួយនៅក្នុងស៊េរី “Exciting Macaron” នឹងមានតម្លៃ 435$ ធៀបនឹងតម្លៃលក់រាយដើម 90$ តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នតុក្កតា Labubu ទាំងនេះត្រូវបានលក់អស់ហើយ ដោយបង្ខំឱ្យអ្នកប្រមូលទិញពួកវា ចេញលក់នៅក្នុងទីផ្សារលក់បន្ត ដែលតម្លៃនៅតែបន្តកើនឡើង កាន់តែថ្លៃខ្លាំងឡើងៗ ឈានដល់រាប់ពាន់ដុល្លា។ ហើយបច្ចុប្បន្នតុក្កតា Labubu នេះមិនត្រឹមតែពេញនិយមនៅថៃប៉ុណ្ណោះទេ វាក៏ពេញនិយមនៅបណ្តាយប្រទេសផ្សេងទៀតដូចជា កម្ពុជា ចិន និងកូរ៉េជាដើម។
មួយវិញទៀត ការស្រឡាញ់ និងរស្សនិយមរបស់មនុស្សគឺខុសៗគ្នា ដូច្នេះកុំនិយាយពាក្យជោរ សម្រាប់អ្នកដែលចំណាយប្រាក់ច្រើនៗក្នុងការទិញវាអី គួររៀនគោរពការសម្រេចចិត្ត និងចំណង់ចំណូលចិត្តរបស់អ្នកដទៃ។
ប្រភព៖ Internet