ថ្មីៗនេះ កាលពីថ្ងៃទី 20 ខែមិថុនា តារាសម្ដែង Koo Hye Sun បានចែករំលែកព័ត៌មានខ្លះ នៅលើ Instagram ឲ្យដឹងថា នាងត្រូវបានទទួលយកចូលទៅក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ (KAIST) ដ៏ល្បីល្បាញ សម្រាប់ថ្នាក់អនុបណ្ឌិតផ្នែក Engineering ។
គួរបញ្ជាក់ផងដែរថា KAIST ត្រូវបានគេចាត់ទុកថាជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យកូរ៉េទាំងអស់ដែលពិបាកចូលរៀនបំផុតសម្រាប់សិស្សនិស្សិត។
ទន្ទឹមនឹងនេះ អត្រាទទួលយកសិស្សចូលរៀនក្នុងសាលានេះ ត្រូវបានរាយការណ៍សម្រាប់និស្សិតក្នុងស្រុកគឺត្រឹមតែ 14.9% ហើយសម្រាប់និស្សិតអន្តរជាតិគឺត្រឹមតែ 13.2% ប៉ុណ្ណោះបើ យោងតាម THE-QS World Rankins ។
ប្រភព ៖ allkpop
បញ្ចេញមតិយោបល់