ពូកែមែន! Koo Hye Sun តួស្រីក្នុងរឿង F4 ត្រូវ​សាកល​វិទ្យាល័យ​កំពូល​របស់​កូរ៉េ​ទទួលចូលរៀន​ថ្នាក់​អនុបណ្ឌិត

Entertainments-LUMEN

តារាសម្ដែង Koo Hye Sun ថ្មីៗនេះបានប្រកាសថា នាងត្រូវបានទទួលយកចូលទៅក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រ  និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ (KAIST) ដ៏ល្បីល្បាញសម្រាប់កម្មវិធីអនុបណ្ឌិតរបស់នាង។

Koo Hye Sun បានចែករំលែកព័ត៌មាន ជាមួយអ្នកតាមដាន 1.8 លាននាក់របស់នាងនៅលើ Instagram កាលពីថ្ងៃទី 20 ខែមិថុនា ថានាងត្រូវបានគេទទួលយកចូលរៀននៅសាលា KAIST School of Science Journalism សម្រាប់ថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្ម!

ក្នុងនោះ KAIST ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​សាកលវិទ្យាល័យ​កូរ៉េ​ដែល​ពិបាក​បំផុត ​ក្នុង​ការ​ចូល​រៀន។ អត្រាទទួលយក ដែលបានរាយការណ៍សម្រាប់និស្សិតក្នុងស្រុក គឺប្រហែល 14.9% ហើយសម្រាប់និស្សិតអន្តរជាតិគឺ 13.2% ។ យោងតាម ​​​​THE-QS World Rankins សាកលវិទ្យាល័យនេះ ត្រូវបានចាត់ថ្នាក់ថាល្អបំផុតនៅសាធារណរដ្ឋកូរ៉េ។

Koo Hye Sun បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ Sungkyukwan ក្នុងខែកុម្ភៈនេះ ដោយទទួលបានបរិញ្ញាបត្រ។ ទោះបីជាតារាស្រីរូបនេះ ដើមឡើយបានចុះឈ្មោះចូលរៀន នៅនាយកដ្ឋានភាពយន្តរបស់សាកលវិទ្យាល័យក្នុងឆ្នាំ 2011 ប៉ុន្តែនាងមិនអាចបញ្ចប់បរិញ្ញាបត្រ បានរយៈពេលយូរនោះទេ ដោយសារតែការងាររវល់របស់នាង។

ទន្ទឹមនឹងនោះ នាងបានឈានជើងចូលក្នុងវិស័យកម្សាន្ត បន្ទាប់ពីទទួលបានប្រជាប្រិយភាព នៅលើអ៊ីនធើណែតថាជា ulzzang ដែលជាពាក្យកូរ៉េប្រើសំដៅលើមនុស្សពិសេស។ នាងគឺជាសិក្ខាកាម នៅក្រោមផលិតកម្ម SM Entertainment ហើយក្រោយមកបានចូលបម្រើការងារនៅ YG Entertainment ជាកន្លែងដែលនាងត្រូវបានគេសន្មត់ថានឹងបង្ហាញខ្លួនជាតារាចម្រៀង។

ប៉ុន្តែ​ស្ថាបនិក YG Entertainment លោក Yang Hyun Suk បាន​លើក​ទឹក​ចិត្ត​នាង​ ឲ្យ​ពិចារណា​ការ​សម្ដែង​ជំនួស​វិញ ហើយ​នាង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​កម្មវិធី Anagram របស់ KBS។ ភាពល្បីល្បាញរបស់ Koo គឺជាមួយនឹងរឿង K-Drama ឆ្នាំ 2006 រឿង Hearts of Nineteen អមដោយការសម្តែងដ៏ល្បីមួយទៀតនៅក្នុងរឿង The King And I ក្នុងឆ្នាំ 2007។ ប៉ុន្តែការសម្តែងដែលគួរឱ្យចងចាំបំផុតរបស់នាងគឺនៅក្នុងរឿង Boys Over Flowers ដែលនាងដើរតួជាតួឯកទល់នឹង Lee Min Ho ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង