កាលពីថ្ងៃទី ១៩ ខែមិថុនានេះ ពិធីបើកសម្ពោធប់អគារខ្ពស់មួយនៅកណ្តាលទីក្រុង LOS ANGELES ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង ផ្តល់កន្លែងស្នាក់នៅសម្រាប់ជនអនាថា។
បន្ថែមពីនេះ អគារនេះត្រូវបានគេស្គាល់ថាជាអគារ Weingart ដែលមានទៅដល់ 278 បន្ទប់ និង នៅក្នុងការអភិវឌ្ឍន៍រហូតដល់ 19 ជាន់ ដែលជាអំណោយជួយដល់ប្រជាជនបច្ចុប្បន្នដែលគ្មានទីជំរកនៅលើ Skid Row ហើយវានឹងក្លាយជាគម្រោងលំនៅដ្ឋានជំនួយអចិន្ត្រៃយ៍ដ៏ធំបំផុតរបស់ L.A.ផងដែរ។
ម្យ៉ាងទៀត អគារនេះនឹងមាន ១ជាន់នៃការិយាល័យសម្រាប់បុគ្គលិកបន្ថែមពីលើបញ្ជីនៃបរិក្ខារដ៏គួរឱ្យចាប់អារម្មណ៍មានដូចជា៖ កន្លែងហាត់ប្រាណ បន្ទប់សិល្បៈ បន្ទប់តន្ត្រី បន្ទប់កុំព្យូទ័រ និងបណ្ណាល័យជាដើម។
ទន្ទឹមនឹងនេះ អគារនេះត្រូវបានសាងសង់ក្នុងតម្លៃ ជិត $600,000 ប៉ុន្តែការចំណាយក្នុងការសាងសង់គម្រោងប្រភេទនេះនៅតែអាចចំណាយបន្ថែមទៀតអាស្រ័យលើស្ថានភាពជាក់ស្តែង។
ប្រភព ៖ ABC7news