ចុម! ស្ត្រី​អាយុ ៧១ ឆ្នាំ​បង្កើត​ប្រវត្តិសាស្ត្រដំបូង ដែលជាស្ត្រីចំណាស់ក្នុង​ប្រកួតប្រជែង​ Miss Texas USA 2024

Vachana-Website-News-LUMEN-Ad-11

ថ្មីៗនេះ បន្ទាប់ពីមានការផ្លាស់ប្តូរច្បាប់មិនកំណត់អាយុប្រឡងបវរកញ្ញា ស្ត្រី Marissa Teijo អាយុ ៧១ ក្លាយជាបេក្ខនារីចំណាស់ជាងគេក្នុងការប្រកួត ដែលមានសិទ្ធិចូលរួមក្នុងការប្រលង Miss Texas USA 2024 ក្នុងប្រវត្តិសាស្រ្តដំបូងគេ។

លើសពីនេះ ដោយសារតែគេហទំព័របវរកញ្ញារដ្ឋ Texas សហរដ្ឋអាមេរិក បានប្រកាសថា ចាប់តាំងពីឆ្នាំ 2023 ស្ត្រីដែលមិនទាន់រៀបការ ឬបានរៀបការ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ឬមានកូន” ក៏អាចចូលរួមប្រឡងបានផងដែរ។

ដូច្នេះហើយ ធ្វើឲ្យ Marissa Teijo អាច​បំពេញ​ក្តី​ស្រមៃ​របស់​នាង​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​បវរកញ្ញា​រដ្ឋ Texas នៅ​អាយុ ៧១ ឆ្នាំ បន្ទាប់ពីមានការកែប្រែច្បាប់ថ្មីបែបនេះ។

យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យទី ២២ កន្លងទៅនេះ Teijo និងស្ត្រី 74 នាក់ផ្សេងទៀតបានចូលរួមក្នុងការប្រលងនៅ Houston ប៉ុន្តែទោះជា Teijo បានទាក់ទាញចំណាប់អារម្មណ៍ពេញការប្រកួត និង បានបង្កើតប្រវត្តិសាស្ត្រជាបេក្ខនារីដែលភាពលេចធ្លោក្នុងវ័យចំណាស់ដែលមិនធ្លាប់មាន ក៏ដោយ ប៉ុន្តែនៅទីបំផុត Aarienna Ware បានឈ្នះម្ចាស់ជ័យលាភីទៅវិញ។

ថ្វីត្បិតតែមិនបានទទួលជ័យជម្នះមែន ក៏ប៉ុន្តែ Teijo នៅតែបង្ហាញពីភាពស្រស់ស្អាត និងភាពរឹងមាំពីខាងក្នុងរបស់ស្រ្តីដោយមិនខ្លាចនិងពាក្យរិះគន់របស់នរណាម្នាក់ឡើយ ហើយថែមទាំងលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឲ្យមានទឹកចិត្តក្លាហានហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួនបន្ថែមទៀត។

ប្រភព ៖ Today.com

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង