បង្អួតសម្រស់ញ៉ាក់! Jihyo សមាជិកក្រុម TWICE ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងក្នុងកម្មវិធីបង្ហាញម៉ូដនៅទីក្រុងប៉ារីស

Vachanaf-Website-News-LUMEN-Ad

កាលពីរសៀល​ថ្ងៃ​ទី ២៣ Jihyo សមាជិក​ក្រុម TWICE បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក ដែលបានបង្ហាញពីវត្តមាននៃការចូលរួមក្នុងកម្មវិធី AMI – Alexandre Mattiussi Men’s 2025 Spring/Summer show នៅទីក្រុងប៉ារីស ប្រទេសបារាំង។

លើសពីនេះ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ក្នុងឈុតអាចខ្មៅភ្លឺរំលេច និង សំយេសស្មារ នៅក្នុងកម្មវិធីយ៉ាងប្រណីតនេះ ធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាសម្លឹងមើលតារាស្រីរូបនេះមិនដាក់ភ្នែក ព្រមទាំងសរសើរពីសម្រស់ក៏ដូចជារូបរាង និង ស្បែកដ៏ពិសេសរបស់នាង។

ទន្ទឹមនឹងនេះដែរ ក្រុម TWICE របស់ Jihyo គ្រោងនឹងចេញអាល់ប៊ុមពេញលេញថ្មីរបស់ពួកគេដែលមានចំនងជើង ‘DIVE’ នៅថ្ងៃទី 17 ខែកក្កដា នៅប្រទេសជប៉ុនផងដែរ។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង