ថ្មីៗនេះ តារាសម្តែង TVB Jeannie Chan បានសារភាពនៅក្នុងបទសម្ភាសន៍មួយថា ” នាងមិនទាន់មានដៃគូឡើយ ហើយនាងក៏មិនប្រញ៉ាប់គិតពីរឿងមួយនេះផងដែរ ដោយសារតែពេលនេះអាជីពការងារកំពុងតែរលូន ដូច្នេះរឿងស្វែងរកដៃគូទុកមួយឡែកសិន។
ម្យ៉ាងវិញទៀត តារាស្រីរូបនេះបានបន្ថែមថា ” នាងធ្លាប់មានមិត្តប្រុសម្តងរួចមកហើយ ប៉ុន្តែក៏បានបែកគ្នាវិញដោយសារតែការមិនទាន់ស្គាល់ចិត្តគ្នាច្បាស់”។ លើសពីនេះ នាងបានបន្តទៀតថា ” ចង់បានដៃគូដែលល្អ គួរណាស់តែជាមនុស្សម្នាក់ដែលយល់ពីយើង ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក មានចរិកលក្ខណៈស្រដៀងយើង និង អ្វីដែលកាន់តែល្អនោះគឺ មានគោលដៅរួមគ្នា និង មានភាពចាស់ទុំក្នុងការគិត។
យ៉ាងណាមិញ Jeannie Chan បានលម្អិតម្តងទៀតថា ” ជីវិតគឺខ្លីណាស់ ប្រសិនបើទំនាក់ទំនងមិនអាចនាំមកនូវសុភមង្គល និង ភាពល្អប្រសើរឡើងបានទេ គួរណាស់តែព្យាយាមនៅម្នាក់ឯងវិញ ផ្តល់ក្តីសុខឲ្យខ្លួនឯងឲ្យច្រើនៗ នោះអ្នកមិនចាំបាច់ហត់ក្នុងការដេញចាប់ស្នេហាឡើយ”។
ទន្ទឹមនឹងនេះ តារាសម្តែង Jeannie Chan ក៏កំពុងបោះជំហានយ៉ាងរឹងមាំដើម្បីបង្ហាញសមត្ថភាពដ៏លេចធ្លោរបស់នាងក្នុងរឿង Modern Dynasty 2 និង បានចូលរួមសម្តែងជាមួយនឹងតារាជើងចាស់ជាច្រើនរូបទៀតដែលសុទ្ធសឹងតែមានសមត្ថភាពមិនធម្មតា។
ប្រភព ៖ Jaynestar