តារាសម្តែង Tamayo Perry ជាអ្នកបង្រៀនជិះស្គី និង ជាអ្នកការពារសុវត្ថិភាពនៅសមុទ្រ បានទទួលម.រ.ណ.ភាព បន្ទាប់ពីការវាយប្រហារដោយត្រីឆ្លាមជាច្រើនដងពេលកំពុងជិះស្គី។
បន្ថែមពីនេះ បើយោងតាមសេវាវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ Honolulu បានរាយការណ៍ថា រាងកាយរបស់តារាប្រុសរូបនេះ ហាក់ដូចជាទទួលរងនូវការខាំរបស់ត្រីឆ្លាម យ៉ាងធ្ងន់ធ្ងរនៅ Oahu ក្នុងរដ្ឋ Hawaii ក្បែរកោះ Goat កាលពីថ្ងៃអាទិត្យ ទី 23 ខែមិថុនា។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន Sky News សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នេះ ហើយបានជូនដំណឹងដល់សេវាសង្គ្រោះបន្ទាន់ភ្លាមៗ។ បន្ទាប់ពីមន្ត្រីបានទៅដល់កន្លែងកើតហេតុ ហើយបាននាំ Tamayo Perry ឡើងច្រាំងវិញ ប៉ុន្តែជាអកុសលលោកត្រូវបានប្រកាសថា គាត់ស្លា.ប់នៅលើឆ្នេរ។
ជាចុងក្រោយ បន្ទាប់ពីការស្លាប់របស់តារាសម្តែងរូបនេះ មន្ត្រីសន្តិសុខមហាសមុទ្រ ក៏បានបង្ហោះការព្រមានអំពីត្រីឆ្លាមនៅក្នុងតំបន់ឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នឲ្យមែនទែនជៀសវាងការកើតហេតុអាក្រក់បែបនេះ។
ប្រភព ៖ Sky News