ក្នុងពេលថ្មីៗនេះ តារាសម្តែង Kim Sa Rang បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីស្បែកភ្លឺរលោង និង សម្រស់ក្មេងជាងវ័យរបស់នាងនៅលើ account IG របស់នាង។
![](https://vachanamedia.com/wp-content/uploads/2024/06/GQ87ndPX0AAWWUq-841x1024.jpg)
ជាមួយនឹងរូបថតរំលេចសម្រស់ក្មេងជាងវ័យបែបនេះ អ្នកគាំទ្រ និង អ្នកលេងអ៊ីនធើណែត ស្រឡាំងកាំង និង ស្ទើរតែមិនជឿថា តារាស្រីរូបនេះមានអាយុ ៤៦ ឈានចូល ៤៧ ឆ្នាំឡើយ។
![This image has an empty alt attribute; its file name is 1574183336-201911142044590920266-20191114204829-01-20191114204854693.jpg](https://vachanamedia.com/wp-content/uploads/2024/06/image.jpeg)
![](https://vachanamedia.com/wp-content/uploads/2024/06/1719352664-image.png)
គួរបញ្ជាក់ផងដែរថា Kim Sa Rang មានភាពល្បីល្បាញបន្ទាប់ពីបានឈ្នះការប្រកួតបវរកញ្ញាកូរ៉េក្នុងឆ្នាំ 2000 ហើយ ក្រោយមកទៀត ប្រជាប្រិយរបស់នាងកាន់តែកើនឡើងក្រោយពីនាងបានបង្ហាញខ្លួននៅក្នុងរឿងភាគដ៏ពេញនិយម ‘Secret Garden’ និង ‘A Love to Kill’ ជាដើម។
![](https://vachanamedia.com/wp-content/uploads/2024/06/Screen-Shot-2024-06-26-at-8.54.52-AM.png)
![](https://vachanamedia.com/wp-content/uploads/2024/06/kimsaranggrandbell5-682x1024.webp)
ទន្ទឹមនឹងនេះ ការចាប់អារម្មណ៍នៃសម្រស់របស់តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ ក៏ចេះតែកើនឡើង ហើយថែមទាំងកំពុងទាក់ទាញពាក្យសរសើរពីអ្នកនិយមលេងអ៊ីនធើណែតមិនចេះអស់។
ប្រភព ៖ AllKpop
បញ្ចេញមតិយោបល់