អាយុទើបតែ 15 ឆ្នាំសោះ  Ella Gross  បង្កើតភាពជោគជ័យឆ្ពោះទៅរកភាពជាតារាបានសម្រេច 

Vachana-Website-Newsb-LUMEN-Ad

Ella McKenzie Gross កើតនៅថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2008 នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ម្តាយជាជនជាតិកូរ៉េ និងឪពុកជនជាតិអាមេរិកកាត់អាឡឺម៉ង់។

Ella Gross គឺជាតារាបង្ហាញម៉ូតកុមារ ដែលទទួលបានភាពល្បីល្បាញតាំងពីអាយុត្រឹមតែ 10 ឆ្នាំមកម្ល៉េះ ដោយសារតែរូបរាងដ៏ទាក់ទាញ និងសមត្ថភាពយ៉ាងពិសេស ដែលធ្វើឲ្យនាងទទួលជោគជ័យក្នុងការក្លាយជាតារាដ៏ល្បីមួយរូបក្នុងប្រទេសកូរ៉េ។

ជាមួយគ្នានេះដែរ បច្ចុប្បន្ន Ella Gross កំពុងតែទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធើណែតសារជាថ្មី បន្ទាប់ពីមានការរំពឹងទុកថានាងនឹងបង្ហាញខ្លួនជាតារា K-pop ក្នុងក្រុមនារីថ្មី ក្រោមភ្នាក់ងារកម្សាន្តចម្រុះរបស់កូរ៉េខាងត្បូងដូចជា YG Entertainment និង The Black Label ។

ងាកមកមើលសមត្ថភាពរបស់ក្មេងស្រីវ័យ ១៥ ឆ្នាំរូបនេះវិញមិនធម្មតាឡើយ ដោយ Ella Gross មិនត្រឹមតែជាអ្នកបង្ហាញម៉ូតនោះទេ ប៉ុន្តែនាងមានជំនាញជាច្រើននៅក្នុងខ្លួនដូចជា ការច្រៀង រាំ និងលេងហ្គីតា ហើយតែងតែបង្ហាញសកម្មភាពខ្លីនៅលើ Instagram ផ្លូវការរបស់នាង ដែលមានអ្នកតាមដានជាង 4 លាននាក់ឯណោះ។

ទន្ទឹមនឹងនេះ Ella Gross ក៏ធ្លាប់ដើរម៉ូត និង brand ambassador ឲ្យ Brand ធំៗផងដែរ ដូចជា La Mer (luxury brand) Zara, H&M និង Gap ដែលជាចំណុចជោគជ័យមួយដែលបង្ហាញពីសមត្ថភាពរបស់ក្មេងស្រីរូបនេះ។

អត្ថបទដោយ ៖ Sovannphalika

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង