យើងបានដឹងហើយថា សហគមន៍ K-pop តែងតែតាមដានយ៉ាងដិតដល់នូវរូបភាព និង Style របស់សិល្បករ និងតារាដែលពួកគេចូលចិត្ត ជាពិសេសផ្តោតលើម៉ូតសក់ និងម៉ូដសម្លៀកបំពាក់ដ៏សម្បូរបែប។
ថ្មីៗនេះ Karina សមាជិកក្រុម Aespa កំពុងទាក់ទាញអ្នកគាំទ្រទូទាំងពិភពលោក មិនត្រឹមតែជាមួយនឹងទេពកោសល្យដ៏ពិសេសរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយនឹងរូបភាពនៃភាពស្រស់ស្អាតរបស់នាងផងដែរ។
ដូច្នេះហើយ ថ្មីៗនេះ សហគមន៍អនឡាញដ៏ពេញនិយមមួយ បានផ្ទុះការជជែកដេញដោលអំពីសំណួរមួយទាក់ទងនឹងម៉ូតសក់របស់ Karina តើពេលដាក់សក់សេះ និង គ្មានសក់សេះ មើលទៅមួយណាស្អាតជាង?
ទន្ទឹមនឹងនេះ ប្រធានបទនេះ ក៏មានមតិចម្រុះគ្នាជាច្រើនពីអ្នកគាំទ្រ ដោយអ្នកលេងអ៊ីនធើណែតមួយចំនួនបាននិយាយថា Karina គ្មានសក់សេះរាងចាស់ជាពេលមាន ហើយ អ្នកគាំទ្រខ្លះទៀតក៏បានបញ្ចេញមតិសរសើរថា ទោះមានម៉ូតសក់បែបណាក៏តារាស្រីរូបនេះនៅតែស្អាតជានិច្ចនៅក្នុងចិត្តរបស់ពួកគេ។
បញ្ចេញមតិយោបល់