រឿងខ្លះៗដែលអ្នកប្រហែលជាមិនបានដឹង អំពីរឿង VINA ខ្មោចតៃហោង 7ថ្ងៃ

Entertainments-LUMEN

១. វាជាខ្សែភាពយន្តដែលដកស្រង់ចេញពីហេតុការណ៍ពិត របស់ជនរងគ្រោះ Vina ដែលមានអាយុ 16ឆ្នាំ និងមិត្តប្រុសដែលត្រូវបានគេសម្លាប់ និងរំលោភ កាលពីថ្ងៃទី 27 ខែសីហា ឆ្នាំ 2016 នាប្រទេសឥណ្ឌូនេស៊ី

២. នៅពេលដែលគេរកសាកសពរបស់ Vina និងសង្សារនាងឃើញ ប៉ូលីសបានសន្និដ្ឋានថា អ្នកទាំងពីជួបគ្រោះថ្នាក់ចរាចណ៍ធម្មតា តែព្រលឹងនាងបានចូលមិត្តជិតស្និទ្ធនាង ហើយប្រាប់ថា “កុំចាញ់បោកប៉ូលីស វាមិនមែនជាឧបទ្ទវហេតុទេ….ខ្ញុំត្រូវបានគេរំលោភ និងធ្វើទារុណកម្មវាយនឹងឈើ រហូតទាល់តែស្លាប់”

៣. ក្នុងចំណោមជនដៃដល់ទាំង 11នាក់ ដែល Vina បាននិយាយ ប៉ូលីសចាប់ខ្លួនបានត្រឹមតែ 8នាក់ប៉ុណ្ណោះ ហើយ 7នាក់ត្រូវកាត់ទោសឲ្យជាប់គុកអស់ 1ជីវិត និងម្នាក់ទៀតជាប់គុក 8ឆ្នាំ ដោយសារតែនៅជាអនីតិជន ក្នុងឆ្នាំ 2017 ចំណែក 3នាក់ទៀត រួមទាំងមេខ្លោង គឺចាប់មិនទាន់បានទេ រហូតមកដល់បច្ចុប្បន្ន

៤. ខ្សែភាគយន្តនេះត្រូវបានកែសម្រួលខ្លះៗ ដោយសារតែព្រឹត្តិការណ៍ពិត មានភាពសាហាវព្រៃផ្សៃខ្លាំងពេក (ការធ្វើទារុណកម្ម សាហាវជាងក្នុងភាពយន្តដែលអ្នកបានទស្សនាទៀត)

៥. តួអង្គនៅក្នុងរឿង រួមទាំងនាង Vina ត្រូវបានជ្រើសរើសដោយក្រុមគ្រួសាររបស់ Vina ផ្ទាល់ ហើយតួសម្តែងនាង Vina ត្រូវបានម្តាយរបស់ Vina ពិតនិយាយថា ជ្រើសរើសនាងព្រោះនាងមានអត្តចរឹក ស្រដៀងនឹងកូនស្រីរបស់គាត់

៦. ពេលដែលរឿងចប់ អ្នកនឹងលឺសម្លេងជាភាសាឥណ្ឌូនេស៊ី ដែលនោះគឺជាសម្លេងពិតរបស់នាង Vina ក្រោយត្រូវបានបងស្រីនាងថតទុក ពេលដែល Vina ចូលសន្ធិតមិត្តរបស់នាង ដើម្បីប្រាប់ហេតុការណ៍កើតឡើងលើនាង

៧. មូលហេតុដែលគ្រួសាររបស់ Vina យល់ព្រមឲ្យមានការផលិតខ្សែភាពយន្តនេះ ព្រោះតែរងភាពអយុត្តិធម៌ និងសង្ឃឹមថាសាធារណជនអាណិត និងអាចដាក់សម្ពាធឲ្យសមត្ថកិច្ចចាប់ខ្លួន ជនដៃដល់ 3នាក់ទៀតមកទទួលទោស

៨. Marliana អាយុ 33 ឆ្នាំ បងស្រីបង្កើតរបស់ Vina បានសារភាពថា វាមិនងាយស្រួលទេសម្រាប់គ្រួសាររបស់នាង ក្នុងការបើករបួសចាស់ នៃព្រឹត្តិការណ៍រន្ធត់នេះ មកផលិតជាភាពយន្ត តែក្រោយផលិតកម្មទៅរកពួកគេ 3 ដង គ្រួសារនាងក៏យល់ព្រម នាងនិយាយថា “ខ្ញុំ​គិត​ថា យុត្តិធម៌​គឺ​សម្រាប់​តែ​អ្នក​ដែល​មាន​មុខ​តំណែង មាន​អំណាច​ប៉ុណ្ណោះ។ សម្រាប់​ខ្ញុំ​ផ្ទាល់ គ្រួសារ​មួយ​ដែល​មិន​មានអំណាច ពិបាក​រក​យុត្តិធម៌​ណាស់ ទើបយើងព្រមឲ្យថត”

៩. គ្រួសាររបស់ Vina ជាគ្រួសារក្រីក្រ ឪពុករបស់នាងជាអ្នកនេសាទដែលចេញទូកជាញឹកញាប់ ខណៈដែលម្តាយរបស់នាងជាកម្មករចំណាក់ស្រុក ក្នុងប្រទេសម៉ាឡេស៊ី

១០. ក្រោយចេញភាពយន្តបានបន្តិច ដោយសារតែវាផ្ទុះខ្លាំង អ្នកដឹកនាំរឿង Anggy Umbara ត្រូវបានប៉ូលីសហៅទៅ សាកសួរអស់រយៈពេល 7 ម៉ោង អំពីករណីនេះ

១១. កាលពីថ្ងៃទី 8 ខែឧសភា ប៉ូលីសបានចាប់ខ្លួនបុរសពីរនាក់ និងកម្មករសំណង់ម្នាក់ឈ្នោះ Pegi Setiawan ដោយចោទថាគេជាមេខ្លោង តែ Setiawan និយាយថា គាត់សុខចិត្តស្លាប់ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់គាត់ ធ្វើឲ្យមហាជនគិតថា មកពីភាពយន្តនេះចេញផ្សាយទើបប៉ូលីសចេញតែចាប់មនុស្សមកចោទ ព្រោះជនដៃដល់ពិតជាកូនអ្នកធំ

១២. បន្ទាប់ពីចាក់បញ្ចាំងក្នុងរោគកុន ក្នុងប្រទេសឥណ្ឌូនេស៊ី ត្រឹម 3សប្តាហ៍ដំបូង ភាពយន្តនេះលក់សំបុត្របាន 6លាន ដែលធ្វើឲ្យវាក្លាយជាភាពយន្តដែលមាន អ្នកមើលច្រើនជាងគេទី2 ក្នុងប្រទេសឆ្នាំ 2024

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង