កាលពីពេលថ្មីៗនេះ សត្វឆ្កែចំនួន 12 ក្បាលដែលត្រូវបានគេប្រទះឃើញ ត្រូវបានម្ចាស់បោះបង់ចោលនៅលើ Pulau Gazumbo ដែលជាកោះតូចមួយនៅជិតស្ពាន Penang។
លើសពីនេះទៅទៀត កាលពីថ្ងៃទី ៣០ ខែមិថុនា សមាជិកក្រុមប្រឹក្សាជាច្រើននាក់មកពីក្រុមប្រឹក្សាទីក្រុងកោះ Penang (MBPP) បានទៅកោះដើម្បីជួយសង្គ្រោះសត្វឆ្កែដែលជាផ្នែកមួយនៃកម្មវិធី “និរន្តរភាព និងអ្នកស្រឡាញ់សត្វ” រយៈពេលពីរម៉ោងកន្លះដើម្បីប្រមូលសំរាម និង ជួយយកឆ្កែទាំង ១២ ក្បាលនេះចេញពីកោះ។
ទន្ទឹមនឹងនេះ បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក៏មានការព្រមានពីអាជ្ញាធរក្នុងតំបន់ សំណាក់អ្នកស្រឡាញ់សត្វ និង បរិស្ថានផងដែរថា ប៉ុន្មានឆ្នាំមកនេះ កោះ 3 ហិកតា បានក្លាយជាកន្លែងចាក់សំរាមដ៏ច្រើនសន្ធឹកសន្ធាប់ បោកបក់លើឆ្នេរ ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានសមុទ្រ។
មិនតែប៉ុណ្ណោះ ការបោះបង់ចោលសត្វឆ្កែចិញ្ចឹមនៅក្នុងតំបន់ដែលគ្មានអាហារ និងប្រភពទឹក គឺជាអំពើឃោរឃៅស្ថិតនៅក្រោមច្បាប់សុខុមាលភាពរបស់សត្វ 2015 ហើយម្ចាស់អាចត្រូវពិន័យជាប្រាក់រហូតដល់ 100,000 RM, ជាប់គុក 3 ឆ្នាំ ឬទាំងពីរ ប្រសិនបើចាប់បាន”។
ប្រភព ៖ SkyNews