Jin នឹងចូលរួមជាអ្នកកាន់ភ្លើង ក្នុងការបញ្ជូនតភ្លើងអូឡាំពិករដូវក្តៅ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី 27 (ម៉ោងនៅកូរ៉េ)។ ដែលលោកគ្រោងនឹងចាកចេញ ទៅប្រទេសបារាំងក្នុងពេលឆាប់ៗនេះ។ កាលបរិច្ឆេទ និងទីតាំងពិតប្រាកដ នៅមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
Jin នឹងចាប់ផ្តើមសកម្មភាពពេញលេញរបស់គាត់ បន្ទាប់ពីគាត់បានរំសាយចេញពីយោធា។ គាត់បានបញ្ជាក់ពីការចូលរួមរបស់គាត់ នៅក្នុងការបញ្ជូនតភ្លើងអូឡាំពិកទីក្រុងប៉ារីស និងការបង្ហាញខ្លួនរបស់គាត់ក្នុងកម្មវិធី ‘It’s Good to Get a Good Rest’ របស់ MBC-TV ហើលលោកក៏បានបង្ហើបថា បច្ចុប្បន្នលោកកំពុងថតបទថ្មី។
គួររំលឹកផងដែរថា អណ្ដាតភ្លើងអូឡាំពិកទីក្រុងប៉ារីស ត្រូវបានបំភ្លឺនៅប្រទេសក្រិក ហើយបានមកដល់ប្រទេសបារាំង កាលពីខែមុន។ វានឹងឆ្លងកាត់ទីក្រុងដីគោកប្រហែល 400 និងទីក្រុងធំៗ។ វានឹងមកដល់កន្លែងប្រារព្ធពិធីសម្ពោធនៅថ្ងៃទី 27 បន្ទាប់ពីធ្វើដំណើរបានចម្ងាយប្រហែល 12,000 គីឡូម៉ែត្រ។
បន្ថែមពីនេះ ចំនួនអ្នកកាន់ពិលសម្រាប់ការបញ្ជូនតពិលអូឡាំពិកនេះ ត្រូវបានគេដឹងថាមានប្រហែល ១១,០០០នាក់។
ប្រភព៖ naver