កាន់តែប្លែកជាងរដូវកាលមុនៗ គ្រាន់តែចូលដល់សប្តាហ៍ទី ៦ សោះ កម្មវិធី Master Chef Cambodia បានយកមុខម្ហូបខ្មែរមួយប្រភេទមកឲ្យបេក្ខភាពចម្អិនតាម ដោយប្រាប់ពីគ្រឿងផ្សំ និង របៀបធ្វើយ៉ាងលម្អិតនៅក្នុងសៀវភៅនោះ។
គួរបញ្ជាក់ផងដែរ មុខម្ហូប “សម្លមរកត” ដែលជាមុខម្ហូបដកស្រង់ចេញពីសៀវភៅ”សោយ” របស់ Chef ណាក់ (សាយ រតនៈ) គឺបានធ្វើឲ្យបងប្អូនស្គាល់កាន់តែច្បាស់ពីម្ហូបខ្មែរ និង បង្ហាញពីស្នាដៃរបស់កូនខ្មែរដែលបានចងក្រងសៀវភៅសោយឡើង ហើយថែមទាំងបានឈ្នះពានរង្វាន់ជាសៀវភៅធ្វើម្ហូបដែលល្អបំផុតលើពិភពលោកផងដែរ។
ដូច្នេះហើយ ការចម្អិន “សម្លមរកត” នេះក៏បានញ៉ាំងឲ្យកម្មវិធីកាន់តែជក់ចិត្ត និង ល្អមើលមិនធម្មតា ពិតជាធ្វើឲ្យបងប្អូនកាន់តែភ្លឺភ្នែកថា ប្រទេសខ្មែរជាប្រទេសមួយដែលចម្អិនម្ហូបខ្មែរមានរសជាតិឆ្ងាញ់ជាងគេ។
បញ្ចេញមតិយោបល់