បន្ទាប់ពីការធ្វើដំណើររួមគ្នាទៅកាន់ប្រទេសស្វីស កាលពីខែ ឧសភា កន្លងទៅ Nine បានសារភាពចំពោះអ្នកតាមដាន Instagram របស់គាត់ថាគាត់មានបញ្ហា ដែលគាត់កំពុងដោះស្រាយ ដោយសុំឱ្យពួកគេផ្តល់ពេលវេលាឱ្យគាត់ដើម្បីពន្យល់។
រឿងនេះបានកើតឡើងនៅថ្ងៃទី 4 ខែកក្កដា នៅពេលដែលគាត់បានប្រកាសថា គាត់បានបែកបាក់ជាមួយ Baifern ។ គាត់បាននិយាយថាពួកគេកំពុងបោះជំហានត្រឡប់ទៅជាមិត្ត ដោយសង្កត់ធ្ងន់ថាពួកគេបានចែកផ្លូវគ្នាដោយលក្ខខណ្ឌល្អ។
“យើងមិនខឹងគ្នាទេ យើងមានចេតនាល្អចំពោះគ្នាទៅវិញទៅមក… គ្មានភាគីទីបីទេ ខ្ញុំមិនសោកស្ដាយអ្វីដែលបានកើតឡើងដូចគ្នា ក្នុងចិត្តខ្ញុំ នាងជាស្ត្រីដែលល្អបំផុត។ Baifern គួរឱ្យស្រឡាញ់ នាងតែងតែផ្តល់អាទិភាពដល់អារម្មណ៍របស់អ្នកដទៃ ជាជាងអារម្មណ៍របស់នាង នាងជាមនុស្សអស្ចារ្យម្នាក់ ដែលតែងតែស្មោះត្រង់ជាមួយមនុស្សគ្រប់គ្នា”។
ក្នុងការបង្ហាញភាពស្មោះត្រង់ Nine បានទទួលស្គាល់ថា មូលហេតុចម្បងនៃការបែកគ្នា គឺម្តាយរបស់គាត់។ គាត់បានដឹងថាគាត់មិនអាចដោះស្រាយ ភាពឯកោរបស់ម្តាយ ក្រោយពេលនៅជាមួយមិត្តស្រីរបស់គាត់ដូចគ្នា។
“វាជាកំហុសរបស់ខ្ញុំ ដែលខ្ញុំមិនអាចធ្វើឲ្យមានតុល្យភាព នៃទំនាក់ទំនងរបស់ខ្ញុំឲ្យបានល្អ” ។
អ្នកគាំទ្របានបញ្ចេញប្រតិកម្មខ្លាំងគួរសម ចំពោះព័ត៌មាននេះទាំងសោកសៅជាខ្លាំង និងមនុស្សជាច្រើនបានរិះគន់ម្ដាយរបស់គាត់ ចំពោះការមិនរៀនទទួលស្គាល់ថា កូនប្រុសរបស់គាត់ធំដឹងក្តៅហើយ។ ជាមួយគ្នានេះដែរ ពួកគេក៏គោរពការសម្រេចចិត្តរបស់តារាសម្ដែងរូបនេះដូចគ្នា។
ប្រភព៖ Koreaboo