ពិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ១៤រូប ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូវយក សហរដ្ឋអាម៉េរិក ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅសារមន្ទីរជាតិភ្នំពេញ មានការប្រារព្ធពិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ១៤រូប ពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញ៉ូវយក សហរដ្ឋអាម៉េរិក ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សូមបញ្ជាក់ដែរថា វត្ថុបុរាណខ្មែរទាំងចំនួន១៤រូប ត្រូវបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art (MET) មកដល់រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីបានប្រកាសព័ត៌មានស្តីពីការ ប្រគល់ជូនមកកម្ពុជាវិញ កាលពីខែធ្នូ ឆ្នាំ២០២៣។
ការបញ្ជូនត្រឡប់មកវិញជាប្រវត្តិសាស្ត្រនូវរតនសម្បត្តិជាតិរបស់យើង ពីសារមន្ទីរ MET ដែលជាស្ថាប័នវប្បធម៌ដ៏ធំបំផុតមួយក្នុងពិភពលោក គឺតាមរយៈដំណើរការចរចាអស់ជាច្រើនឆ្នាំ រវាង ក្រុមការងារក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុង ញូវយ៉ក (SDNY) ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (HSI) និងតំណាងសារមន្ទីរ MET។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: