មហាជននិយាយថា ប្រជាប្រិយភាពរបស់ Karina កាន់តែកើនឡើង ទោះនាងមានអាស្រូវស្នេហាជាមួយ Lee Jae Wook

Entertainments-LUMEN

កាលពីដើមឆ្នាំនេះ Karina សមាជិកក្រុម aespa និងតារាសម្តែង Lee Jae Wook បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយពួកគេបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។

តារា​ល្បី​ទាំង​ពីរ​បាន​ទទួល​ការ​ចាប់​អារម្មណ៍ ​ជា​សាធារណៈ​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម ​អំពី​ស្នេហា​របស់​ពួក​គេ​បាន​លេច​ឡើង​កាល​ពី​ខែ​កុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ Karina និង Lee Jae Wook បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេយ៉ាងឆាប់រហ័ស បន្ទាប់ពីរយៈពេល 5 សប្តាហ៍ បន្ទាប់ពីការរំជើបរំជួលដោយការបញ្ចេញមតិអាក្រក់ និងការសោកស្តាយចំពោះអ្នកគាំទ្ររបស់ពួកគេ។

កាលពីថ្ងៃទី 5 ខែកក្កដា ការពិភាក្សាដ៏គួរឱ្យចាប់អារម្មណ៍មួយ បានចាប់ផ្តើមនៅក្នុងសហគមន៍អនឡាញ ដែលអ្នកនិយមលេងអ៊ីនធើណែត K-netizens បានគូសបញ្ជាក់ពីការពិត ដែលថាប្រជាប្រិយភាពរបស់ Karina បានកើនឡើង បើទោះបីជាមានព័ត៌មានណាត់ជួប និងការអត្ថាធិប្បាយអាក្រក់ ដែលនាងជួបប្រទះក្នុងអំឡុងពេលនោះក៏ដោយ។

ការពិភាក្សាបានចាប់ផ្តើម នៅពេលដែលអ្នកលេងអ៊ីនធើណែតម្នាក់ បង្ហាញពីក្តីសង្ឃឹមរបស់ពួកគេថា តារាល្បីទាំងពីរនឹងណាត់ជួបគ្នាម្តងទៀត។ អ្នក​លេង​អ៊ីនធើណែត​បាន​សរសេរ​ថា “​ពួក​គេ​នឹង​បាន​ជួបជុំ​គ្នា​វិញ​ទេ??”

ក្រោយមក អ្នកនិយមលេងអ៊ីនធើណែតផ្សេងទៀត បានចូលរួមក្នុងការសន្ទនានេះ ហើយបានបន្ថែមមតិរបស់ពួកគេចំពោះបញ្ហានេះ ដោយមនុស្សជាច្រើនបានចង្អុលបង្ហាញថា Karina នៅតែបន្តទទួលបានការស្រលាញ់ពីអ្នកគាំទ្រ ហើយប្រជាប្រិយភាពរបស់នាងបានកើនឡើង ចាប់តាំងពីមានព័ត៌មាន។

“ប្រជាប្រិយភាពរបស់ Karina គួរតែថយចុះ ប៉ុន្តែនាងនៅតែទទួលបានការផ្សាយពាណិជ្ជកម្ម និងជាសមាជិកក្រុម Idol ជំនាន់ទី 4 ដែលមានចំនួន Follower កំពូលនៅលើ Instagram”។

“ប្រជាប្រិយភាពរបស់ Karina កាន់តែកើនឡើង សូម្បីតែបន្ទាប់ពីមានព័ត៌មានស្នេហារបស់នាង ដូច្នេះថាមពលតារារបស់នាង ពិតជាអស្ចារ្យណាស់” ។

ប្រភព៖ Koreaboo

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង