យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដូចជាកាសែត Bangkok Post កាលពីថ្ងៃទី 1 ខែកក្កដា ក្មេងស្រី Kulthida អាយុ 17 ឆ្នាំ ដែលលក់មាន់នៅផ្សារវត្តអសុរៈក្នុងឃុំ Thai Ban ស្រុក Muang Samut Prakan កំពុងធ្វើឱ្យមានចំណងជើងថា នាងស្រដៀងនឹង Lisa សមាជិកក្រុម BLACKPINK ។
Kulthida ជាសិស្សជួយម្ដាយលក់មាន់នៅផ្សារ ពេលវិស្សមកាលរៀន នាងចាប់ផ្ដើមទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពីលេចមុខក្នុងកម្មវិធី “King Street Food” ដែលជាអ្នកមានឥទ្ធិពលណែនាំអាហារតាមផ្លូវរបស់ថៃ។ វីដេអូដែលបង្ហាញពីនាង មានអ្នកចូលមើលជាងមួយលានដង។
បន្ថែមពីនេះទៅទៀត រូបថតរបស់ Kulthida ក៏ត្រូវាបានបង្ហោះនៅលើ SNS ដោយអតិថិជន សម្គាល់ឃើញថា ភាពស្រដៀងនឹង Lisa បានបង្កើនភាពល្បីល្បាញរបស់នាង។ ក្នុងបទសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាង Kulthida បានបង្ហាញពីអារម្មណ៍របស់នាង ចំពោះការចាប់អារម្មណ៍ភ្លាមៗនោះថា “ខ្ញុំមានអារម្មណ៍អៀនខ្មាសបន្តិច ខ្ញុំចាប់អារម្មណ៍លើវិស័យកម្សាន្ត ហើយចូលរួមក្នុងសកម្មភាពទាក់ទងនៅសាលា ខ្ញុំសប្បាយចិត្ត និងរំភើបចិត្ត ដែលមានមុខមាត់ដូចតារាចម្រៀង Lisa។ ខ្ញុំរីករាយដែលបានគេស្គាល់តាមបណ្តាញសង្គម ហើយខ្ញុំសុខចិត្តចូលក្នុងវិស័យកម្សាន្តប្រសិនបើមានឱកាស”។
ទន្ទឹមនឹងនេះ Lisa សមាជិកក្រុម BLACKPINK បានចេញបទចម្រៀងថ្មីរបស់នាង ដែលមានចំណងជើងថា “Rockstar” នៅថ្ងៃទី 28 ខែមិថុនា។ វាជាសកម្មភាពទោលដំបូងរបស់នាង បន្ទាប់ពីចាកចេញពីផលិតកម្ម YG Entertainment និងបង្កើតស្លាកសញ្ញា LLOUD សម្រាប់អាជីពទោលរបស់នាង។
ប្រភព៖ Kbizoom